បាល់ទាត់អន្តរជាតិ
គ្រូបង្វឹកលោក Diego Simeone បញ្ជាក់ថា ខ្សែការពារចំណូលថ្មី 2 រូប នឹងបង្ហាញខ្លួននាពេលឆាប់ៗនេះ

ថ្មីៗនេះគ្រូបង្វឹករបស់ក្លឹបយក្សអេស្ប៉ាញ Atletico Madrid លោក Diego Simeone បានបញ្ជាក់ថា ក្លឹបរបស់លោកនឹងនាំយកខ្សែការពារកណ្ដាលចំណូលថ្មីពីររូបនៅរដូវក្ដៅនេះ ដែលបេក្ខភាពទីមួយគឺ Soyuncu ដែលផ្ទេរពីក្លឹបអង់គ្លេស Leicester City និងកីឡាករម្នាក់ទៀតគឺ Santiago Mourino ផ្ទេរពី Racing CM។
ថ្លែងប្រាប់ទៅកាន់ Cope លោក Diego Simeone បាននិយាយថា៖ “Soyuncu នឹងចូលរួមជាមួយយើង។ គាត់នឹងមកជួយនៅក្នុងតំបន់ការពារ។ Santiago Mourino ក៏នឹងចូលរួមដូចគ្នាដែរ យើងនឹងឃើញគាត់បង្ហាញខ្លួននៅក្នុងការប្រកួតបើករដូវកាល (Preseason)។ យើងមានការរំពឹងទុកខ្ពស់អំពីការផ្ទេរនេះ”។
យ៉ាងណាមិញបច្ចុប្បន្នជម្រើសខ្សែការពារកណ្ដាលដែលមានស្រាប់របស់ Atletico Madrid មានកីឡាករដូចជា Jose Gimenez, Stefan Savic និង Hermoso ជាដើម។ ក្លឹបដែលត្រូវបានគេចាត់ទុកថាជាបងធំទីបីនៅអេស្ប៉ាញមួយនេះ បានត្រឹមតែបញ្ចប់ក្នុងចំណាត់លេខ 3 ប៉ុណ្ណោះក្នុងតារាង La Liga នារដូវកាលនេះ ហើយក៏មិនបានឈ្នះពានអ្វីដែរ។
ប្រភព: Fabrizio Romano
-
បាល់ទាត់អន្តរជាតិ2 days ago
Cristiano Ronaldo៖ ខ្ញុំដឹងថា ហេតុអ្វីបានជា Messi ធ្វើបែបនេះ ប៉ុន្តែខ្ញុំនឹងមិនប្រាប់អ្នកទេ!…
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid ដាក់គោលដៅចង់បានគ្រូបង្វឹករូបនេះ ប្រសិនបើ Carlo Ancelotti ចាកចេញនៅឆ្នាំក្រោយ
-
បាល់ទាត់អន្តរជាតិ2 days ago
អតីតកីឡាករឆ្នើម Darren Bent ប្រាប់ឈ្មោះអ្នកដែលសមនឹងឈ្នះ Ballon d’Or ឆ្នាំនេះ រវាង Haaland និង Messi