Connect with us

បាល់ទាត់អន្តរជាតិ

ផ្លូវការណ៍៖ Real Madrid ប្រកាស​បញ្ជាក់​ពី​ការ​ចាកចេញ​របស់ Karim Benzema

Published

on

នៅ​ទីបំផុត​រជ្ជកាល​របស់ BBC ត្រូវ​បាន​បញ្ចប់​ហើយ ខណៈ​ដែល​កាល​ពី​មួយ​ម៉ោង​មុន​នេះ​ក្លឹប Real Madrid បាន​ប្រកាស​ថា ខ្សែប្រយុទ្ធ Karim Benzema នឹង​ចាកចេញ​ពី​ទឹកដី​អេស្ប៉ាញ​នៅ​ចុង​ខែ​នេះ។ Benzema គឺ​ជា​កីឡាករ​ដែល​ចាកចេញ​ដោយ​គ្មាន​តម្លៃ​ខ្លួន ព្រោះ​កុងត្រា​របស់​គាត់​ផុត​កំណត់។

យ៉ាង​ណា​មិញ​ដំបូង​ឡើយ​កីឡាករ​វ័យ 35 ឆ្នាំ​រូប​នេះ ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ចុះ​ហត្ថលេខា​លើ​កុងត្រា​ថ្មី​រយៈ​ពេល​មួយ​ឆ្នាំ​ទៀត​នៅ Bernabeu ដែល​អាច​ឲ្យ​គាត់​ប្រកួត​ប្រជែង​នៅ​ទឹកដី​អេស្ប៉ាញ​ដល់​ឆ្នាំ 2023-2024។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ គ្រប់​យ៉ាង​បាន​ខុស​ពី​ការ​រំពឹង​របស់​អ្នកគាំទ្រ ដោយ​គាត់​​បាន​ចាកចេញ ហើយ​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ត្រូវ​បាន​គេ​គិត​ថា នឹងចូលរួម​ជាមួយ​ក្លឹប​នៅ​​អារ៉ាប៊ីសាអូឌីត។

ក្លឹប​អធិរាជស Real Madrid បាន​ប្រកាស​ថា Karim Benzema គឺ​ជា​កីឡាករ​ដែល​បាន​ចូល​រួម​ជាមួយ​ក្លឹប​របស់​ពួក​គេ​តាំង​ពី​ឆ្នាំ 2009 ពេល​ដែល​គាត់​មាន​វ័យ 21 ឆ្នាំ។ កីឡាករ​សញ្ជាតិ​បារាំង​រូប​នេះ​បាន​ឈ្នះ​ពានរង្វាន់​ចំនួន 25 ដែល​មាន​ដូច​ជា European Cups 5 ដង, Club World Cup 5 ដង, European Super Cups 4 ដង, 4 Leagues, King’s Cups 3 ដង និង Spanish Super Cups 4 ដង។

ប្រភព: Realmadrid

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២