Connect with us

បាល់ទាត់អន្តរជាតិ

Manchester United សម្រេច​ចិត្ត​លើ​អនាគត​របស់ Mason Greenwood

Published

on

ក្លឹប​បិសាចក្រហម Manchester United ពេល​នេះ​កំពុង​សម្លឹង​មើល​ការ​បញ្ជូន​ខ្សែ​ប្រយុទ្ធ Mason Greenwood ឲ្យ​ចាកចេញ​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​ទៅ​ក្លឹប​ផ្សេង​សម្រាប់​រដូវកាល​ក្រោយ។ យ៉ាង​ណា​មិញ កីឡាករ​ឆ្នើម​រូប​នេះ មិន​បាន​លេង​ឲ្យ​បិសាចក្រហម ចាប់​តាំង​ពី​ខែ​មករា ឆ្នាំ​មុន​មក​ម្ល៉េះ បន្ទាប់​ពី​គាត់​ត្រូវ​បាន​ចាប់​ខ្លួន និង​ចោទ​ប្រកាន់​ពី​បទ​ប៉ុនប៉ង​រំលោភ ក៏​ដូច​ជា​ប្រើ​ហឹង្សា​លើ​មិត្ត​ស្រី​របស់​ខ្លួន។

ទោះ​ជា​យ៉ាង​ណា ការ​ចោទ​ប្រកាន់​ទាំង​អស់​របស់​តុលាការ​ទៅ​លើ​កីឡាករ​វ័យ 21 ឆ្នាំ​ត្រូវ​បាន​បិទចោល​​កាល​ពី​ខែ​កុម្ភៈ​ដើម​ឆ្នាំ​នេះ ហើយ Mason Greenwood អាច​មាន​សេរីភាព​ជា​ធម្មតា និង​អាច​បន្ត​អាជីព​បាល់ទាត់​របស់​ខ្លួន​វិញ​ផង​ដែរ។ យ៉ាង​ណា​ពាក់ព័ន្ធ​នឹង​រឿង​នេះ បិសាចក្រហម​នៅ​បន្ត​ការ​ស៊ើប​អង្កេត​ផ្ទេរ​ក្នុង​ផ្សេង​ទៀត មុន​ពេល​សម្រេច​ពី​អនាគត​របស់​គាត់​នៅ Old Trafford។

យ៉ាង​ណា​មិញ ថ្មីៗ​នេះ​យោង​ទៅ​តាម​របាយការណ៍​ពី MailOnline បាន​ឲ្យ​ដឹង​ថា ការ​ស៊ើប​អង្កេត​ផ្ទៃ​ក្នុង​របស់​បិសាច​ក្រហម​កំពុង​បន្ត ប៉ុន្តែ​ក្លឹប​បាន​ពិចារណា​ត្រៀម​ឲ្យ Greenwood ចាក​ចេញ​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​ពេញ​មួយ​រដូវ​កាល​ក្រោយ។ របាយការណ៍​នេះ​ដែរ បាន​បន្ថែម​ថា កីឡាករ​សញ្ជាតិ​អង់គ្លេស​រូប​នេះទំនង​ជា​មិន​ខ្ចី​ជើង​សម្រាប់​ក្លឹប​នៅ Premier League ឡើយ ដែល​ភាគ​រយ​ខ្ពស់ គឺ​អាច​ជា​ក្លឹប​នៅ​លីគ​អ៊ីតាលី អេស្ប៉ាញ រឺ​ទួរគី។

ប្រភព: Dailypost NG

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២