បាល់ទាត់អន្តរជាតិ
ប្រសិនបើយក Harry Kane មិនបាន Real Madrid នឹងប្រមាញ់ខ្សែប្រយុទ្ធរូបនេះវិញម្ដង

ក្លឹបអធិរាជស Real Madrid ត្រូវបានគេរាយការណ៍ថា អាចនឹងបង្វែរការចាប់អារម្មណ៍របស់ពួកគេទៅលើខ្សែប្រយុទ្ធ Lautaro Martinez របស់ Inter Milan វិញម្ដង ប្រសិនបើការតាមប្រមាញ់ Harry Kane របស់ Tottenham Hotspur បញ្ចប់ទៅដោយការបរាជ័យ។
ក្លឹបយក្សនៅ La Liga មួយនេះ ត្រូវបានគេដឹងថា នឹងមិនបណ្ដែតបណ្ដោយឲ្យទីផ្សារដោះដូរកីឡាករចុងបញ្ចប់នៃរដូវកាលនេះ ដោយមិនមានខ្សែប្រយុទ្ធថ្មីនោះឡើយ ខណៈដែលតារាឆ្នើម Karim Benzema បានចាកចេញទៅហើយ។ ម្ចាស់ពាន Ballon d’Or មួយសម័យកាលរូបនេះ បានចូលរួមជាមួយក្រុមម្ចាស់ជើងឯកអារ៉ាប៊ីសាអូឌីត Al-Ittihad ក្នុងកុងត្រារយៈពេល 3 ឆ្នាំ។
ជាមួយនឹង Marco Asensio, Mariano Diaz និង Eden Hazard ក៏បានចាកចេញផងដែរនោះ Carlo Ancelotti នៅសល់តែ Vinicius Junior និង Rodrygo ដែលលេងប្រយុទ្ធស្លាបទាំងសងខាងប៉ុណ្ណោះ។ Joselu ត្រូវបានគេរំពឹងថា នឹងចូលរួមជាមួយ Real Madrid ក្នុងលក្ខខណ្ឌខ្ចីជើងពេញមួយរដូវកាលពី Espanyol ប៉ុន្តែអតីតកីឡាកររបស់ក្លឹប Newcastle United រូបនេះ ទំនងគ្រាន់តែជាអ្នកបម្រុងសម្រាប់ខ្សែប្រយុទ្ធស្នូលណាម្នាក់ប៉ុណ្ណោះ។
ខ្សែប្រយុទ្ធកណ្ដាលដែល Real Madrid ចង់បានបំផុតនោះគឺ Harry Kane ប៉ុន្តែរបាយការណ៍ជាច្រើនបានអះអាងថា កីឡាករសញ្ជាតិអង់គ្លេសរូបនេះ នឹងផ្ទេរទៅកាន់ក្លឹបបិសាចក្រហម Manchester United។ ស្របពេលជាមួយគ្នានោះដែរ យោងតាម The Athletic បានរាយការណ៍ថា កីឡាកររបស់ Inter Milan និងក្រុមជម្រើសជាតិអាហ្សង់ទីន Lautaro Martinez បានក្លាយជាជម្រើសបន្ទាប់ ពេលដែល Real Madrid បរាជ័យមិនអាចយក Harry Kane បាន។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
Cristiano Ronaldo៖ ខ្ញុំដឹងថា ហេតុអ្វីបានជា Messi ធ្វើបែបនេះ ប៉ុន្តែខ្ញុំនឹងមិនប្រាប់អ្នកទេ!…
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid ដាក់គោលដៅចង់បានគ្រូបង្វឹករូបនេះ ប្រសិនបើ Carlo Ancelotti ចាកចេញនៅឆ្នាំក្រោយ
-
បាល់ទាត់អន្តរជាតិ3 hours ago
ប៉ូលិសអេស្ប៉ាញ រកឃើញភស្ដុតាងដែល Barcelona សូកប៉ាន់អាជ្ញាកណ្ដាល