បាល់ទាត់អន្តរជាតិ
Pep និយាយថា Inter Milan ជាក្លឹបធំជាង Manchester City

គ្រូបង្វឹករបស់ក្លឹប Manchester City លោក Pep Guardiola បានអះអាងថា Inter Milan គឺជាក្លឹបធំជាងពួកគេ។ លោកបាននិយាយបែបនេះ នៅពេលធ្វើបទសម្ភាសន៍ជាមួយក្លឹប BT Sport មុនការប្រកួតវគ្គផ្តាច់ព្រ័ត្រ UEFA Champions League នៅម៉ោង 2 រំលងអាធ្រាតនេះ (ម៉ោងនៅកម្ពុជា)។
យ៉ាងណាមិញ Man City កំពុងសម្លឹងមើលការឈ្នះពាននេះជាលើកដំបូងដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រក្លឹបរបស់ខ្លួន ខណៈដែល Inter Milan ក៏ចង់បញ្ចប់ការរង់ចាំអស់រយៈពេល 12 ឆ្នាំ បន្ទាប់ពីខកខានឈ្នះវាតាំងពីជំនាន់ដែលដឹកនាំដោយលោក Jose Mourinho ក្នុងឆ្នាំ 2012 ម្ល៉េះ។
លោក Pep Guardiola បាននិយាយថា៖ “Inter Milan គឺធំជាងពួកយើង បើនិយាយពីប្រវត្តិនៃការប្រកួតនេះ ហើយយើងគឺជាក្រុមដែលគេគិតថាសាកសមក្នុងការឈ្នះការប្រកួតនេះ។ ប៉ុន្តែអ្វីដែលសំខាន់នោះគឺថា នៅម៉ោង 10 យប់ នៅទីក្រុងអ៊ីស្តង់ប៊ុល យើងធ្វើបានល្អបំផុត តាមដែលអាចធ្វើទៅបាន…”។
ប្រភព: Dailypost NG