បាល់ទាត់អន្តរជាតិ
គ្រូ Inter Milan និយាយបែបនេះ ក្រោយចាញ់ Man City ក្នុងវគ្គផ្ដាច់ព្រ័ត UCL

គ្រូបង្វឹករបស់ក្លឹប Inter Milan លោក Simone Inzaghi បានប្រាប់កីឡាកររបស់គាត់ឲ្យមានមោទនភាពចំពោះលទ្ធផលដែលទទួលបាន បើទោះបីជាចាញ់ 1-0 ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ UEFA Champions League ក្រោមស្នាដៃក្លឹបមេឃខៀវ Manchester City កាលពីរំលងអាធ្រាតយប់មិញនេះក៏ដោយ។
យ៉ាងណាមិញយើងឃើញថា ក្លឹបអ៊ីតាលី Inter Milan បានឡើងដល់វគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ UCL នេះ ក្នុងនាមជាក្រុមដែលគេគិតថា មិនដល់កម្រិតរបស់ Man City រួចទៅហើយ ប៉ុន្តែពួកគេបានគ្រប់គ្រងការប្រកួត និងមានការគំរាមកំហែងយ៉ាងខ្លាំងចំពោះ Man City ដែលធ្វើឲ្យការប្រកួតតានតឹង ហើយបញ្ចប់លទ្ធផលត្រឹមតែ 1-0 ប៉ុណ្ណោះ។
ទោះបីជាយ៉ាងណាក៏ដោយ Man City បានបង្កើតប្រវត្តិសាស្ត្រថ្មីសម្រាប់ក្លឹបរបស់ខ្លួន ដែលទើបនឹងឈ្នះពាន UCL នេះលើកដំបូង គិតចាប់តាំងពីការបង្កើតក្លឹបមក។ គ្រាប់បាល់មួយគ្រាប់នៅនាទីទី 68 របស់ Rodri ដែលដាច់ចង្កេះរបស់អ្នកចាំទី Andre Onana គឺជាគ្រាប់បាល់ជ័យជំនះរបស់ Man City។
ក្រោយចប់ការប្រកួតគ្រូរបស់ Inter Milan បាននិយាយទៅកាន់ Sky Sports ថា៖ “ខ្ញុំបានអបអរសាទរចំពោះការបង្ហាញសមត្ថភាពរបស់កីឡាករខ្ញុំ។ ពួកគេអស្ចារ្យ ពួកគេធ្វើបានយ៉ាងល្អនៅក្នុងការប្រកួត។ យើងបានចាញ់វគ្គផ្តាច់ព្រ័ត្រដែលយើងចង់ឈ្នះ… ប៉ុន្តែពួកគេត្រូវតែមានមោទនភាពចំពោះវា”។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ1 day ago
Mario Balotelli អះអាងថា កីឡាកររូបនេះមានបច្ចេកទេសញាក់បាល់ល្អជាង Neymar
-
បាល់ទាត់អន្តរជាតិ11 hours ago
អស់ល្អនឹងគ្នាបាត់! Boateng ថា គាត់និយាយកុហកដែលថា Messi ជាកីឡាករល្អបំផុត ព្រោះគ្រាន់តែចង់លេងនៅ Barcelona
-
បាល់ទាត់អន្តរជាតិ23 hours ago
Xavi ប្រាប់ឈ្មោះខ្សែប្រយុទ្ធ 3 រូប ដែលគាត់ពិបាកទប់ទល់បំផុត ក្នុងនាមជាគ្រូបង្វឹកម្នាក់របស់ Barcelona