បាល់ទាត់អន្តរជាតិ
Sergio Aguero ថា Enzo Fernandez នឹងលេងបានល្អខ្លាំង ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មី Pochettino

អតីតវីរបុរសរបស់ក្លឹបមេឃខៀវ Manchester City លោក Sergio Aguero បានព្យាករណ៍ទុកជាមុនថា ខ្សែបម្រើ Enzo Fernandez នឹងមានទម្រង់លេងដ៏ល្អប្រសើរខ្លាំងជាងមុន ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីរបស់តោខៀវ Chelsea លោក Mauricio Pochettino នៅរដូវកាលក្រោយ។
យ៉ាងណាមិញតោខៀវ Chelsea បានប្រកាសពីការមកដល់របស់គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីន Pochettino ជាគ្រូបង្វឹកថ្មី កាលពីប៉ុន្មានសប្តាហ៍មុន។ អតីតគ្រូបង្វឹករបស់ PSG រូបនេះ បានចូលមកដឹកនាំបន្តពីគ្រូបណ្ដោះអាសន្នលោក Frank Lampard ហើយនឹងដឹកនាំការប្រកួតចាប់ពីរដូវកាលក្រោយនេះតទៅ។
ទោះជាយ៉ាងណាក៏ដោយពាក់ព័ន្ធនឹងរឿងនេះដែរ Aguero ជឿជាក់ថា Fernandez ដែលជាកីឡាករមួយរូបដែលតោខៀវបានចុះហត្ថលេខាក្នុងតម្លៃ 107 លានផោននោះ អាចរៀនសូត្រ និងរីកចម្រើនខ្លាំង ក្រោមការដឹកនាំរបស់ Pochettino។ Aguero បានប្រាប់ទៅកាន់ Stake ថា៖ “ការមកដឹកនាំរបស់គាត់សំខាន់ណាស់។ គាត់ធ្លាប់បានដឹកនាំនៅ Tottenham Hotspur ហើយគាត់បានបង្ហាញពីគុណសម្បត្តិរបស់គាត់ ដោយផ្ដល់គុណភាពលេងដល់កីឡាករក្មេងៗ… ហើយ Fernandez នឹងក្លាយជាម្នាក់ក្នុងចំណោមពួកគេ”។
ប្រភព: Dailypost NG