Connect with us

បាល់ទាត់អន្តរជាតិ

Luka Modric កំពុង​ពិចារណា​ទៅ​លេង​នៅ​អារ៉ាប៊ីសាអូឌីត

Published

on

ខ្សែបម្រើ​ឆ្នើម Luka Modric របស់​ក្លឹប​អធិរាជស Real Madrid ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុងពិ​ចារណា​ជា​ច្រើន​លើក​ច្រើន​សារ ក្នុង​ការ​ចាកចេញ​ពី Santiago Bernabeu នៅ​រដូវក្តៅ​នេះ ដើម្បី​ផ្ទេរ​ទៅ​កាន់​ក្លឹបនៅ​ប្រទេស​អារ៉ាប៊ីសាអូឌីត ជាមួយ​នឹង​ការ​ទទួល​បាន​ប្រាក់​ពលកម្ម​ដ៏​ច្រើន​សន្ធឹកសន្ធាប់។

យ៉ាង​មិញ​កីឡាករ​សញ្ជាតិ​ក្រូអាត​រូប​នេះ នៅតែ​​ជា​កីឡាករ​ដ៏​សំខាន់​​សម្រាប់​ក្លឹប Real Madrid ដោយ​បង្ហាញ​ខ្លួន 52 ប្រកួត​នៅ​រដូវកាល​នេះ ដោយ​ស៊ុតបញ្ចូលទី​បាន 6 គ្រាប់ និង​បញ្ជូនបាល់​ឲ្យ​មិត្ត​រួម​ក្រុម​បាន​ចំនួន 6 ដង។ កាល​ពី​មួយ​រយៈ​មុន មាន​របាយការណ៍​ជា​ច្រើន​បាន​អះអាង​ថា Luka Modric បាន​ចុះ​កិច្ច​ព្រមព្រៀង​ជាមួយ Real Madrid រួច​ហើយ ដើម្បី​បន្ត​កុងត្រា​ថ្មី​រយៈពេល 12 ខែ​បន្ថែម​ទៀត ហើយ​អាច​លេង​ឲ្យ​ក្លឹប​យក្ស​អេស្ប៉ាញ​របស់​ខ្លួន​ដល់​រដូវកាល​ក្រោយ។

គ្រប់​យ៉ាង​គ្រាន់​តែ​ជា​ការ​សន្និដ្ឋាន​ប៉ុណ្ណោះ អ្វីៗ​មិន​បាន​កើត​ឡើង​ជា​ផ្លូវការណ៍​នោះ​ឡើយ ហើយ​ថ្មីៗ​នេះ​យោងតាម​របាយការណ៍​ពី ​COPE បាន​ឲ្យ​ដឹង​ថា ខ្សែបម្រើ​ចាស់​វស្សា​រូប​នេះ ​បច្ចុប្បន្ន​កំពុង​ពិចារណា​ក្នុង​ការ​ផ្លាស់ទៅ​កាន់​​ប្រទេស​​អារ៉ាប៊ីសាអូឌីត ហើយ​ការ​​សម្រេច​ចិត្ត​ចុងក្រោយ​​របស់​គាត់ នឹង​ចេញ​ជា​លទ្ធផល​នៅ​​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​នេះ។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២