Connect with us

បាល់ទាត់អន្តរជាតិ

ខ្សែបម្រើ​លេចធ្លោរ​បំផុត​ទាំង 5 រូប​នា​ពេល​បច្ចុប្បន្ន ដែល​មាន​អាយុ​តិច​ជាង 28 ឆ្នាំ

Published

on

ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ពិភពបាល់ទាត់​បាន​ផ្លាស់​ប្ដូរ​របត់​ថ្មី ដោយ​កីឡាករ​ឆ្នើមៗ​កាល​ពី​មុន​ត្រូវ​បាន​ចូល​និវត្តន៍ រឺ​ចាកចេញ​ពី​តំបន់​អឺរ៉ុប។ យ៉ាង​ណា កីឡាករ​វ័យក្មេង​ដែល​ពូកែ​ក្នុង​កម្រិត​ពិភពលោក​ក៏​ចាប់​ផ្ដើម​លេច​មុខ​ឡើង​ផង​ដែរ។ ដោយ​ឡែក ថ្ងៃ​នេះ​ក្រុម​ការងារ​យើង​នឹង​បង្ហាញ​ជូន​នូវ​ខ្សែបម្រើ​វ័យ​ក្មេង​ល្អ​បំផុត​ទាំង 5 រូប ដែល​កំពុង​លេច​ធ្លោរ​ខ្លាំង​នៅ​អាយុ​ក្រោម 28 ឆ្នាំ។

5. Enzo Fernandez (សញ្ជាតិ​អាហ្សង់ទីន/លេង​ឲ្យ Chelsea)

Enzo Fernandez គឺ​ជា​ខ្សែបម្រើ​វ័យក្មេង​ដែល​មាន​ទេពកោសល្យ​បំផុត និង​បាន​ចូលរួម​ជាមួយ Chelsea ក្នុង​ទីផ្សារដោះដូរ​កីឡាករ​ខែ​មករា ឆ្នាំ 2023។ គាត់ ជា​កីឡាករ​ដែល​មាន​សមត្ថភាព​អាច​លេង​ក្នុង​តួនាទី​ជាច្រើន​នៅ​ក្នុង​តំបន់​ខ្សែបម្រើ ហើយ​គាត់​ធ្លាប់​បាន​ក្លាយ​ជា​ចំណែក​មួយ​ដ៏​សំខាន់​ក្នុង​ការ​លើកពាន World Cup របស់​អាហ្សង់ទីន​ផង​ដែរ។

4. Pedri (សញ្ជាតិ​អេស្ប៉ាញ/លេង​ឲ្យ Barcelona)

នៅ​ពេល​ដែល​គេ​និយាយ​ពី​ខ្សែបម្រើ​របស់ Barcelona គេ​តែងតែ​នឹក​ទៅ​ដល់​កីឡាករ​ឆ្នើម Pedri។ ខ្សែបម្រើ​វ័យក្មេង​របស់ Barcelona រូប​នេះ គឺ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​សម្រាប់​ទម្រង់​លេង​របស់​ក្លឹប​បច្ចុប្បន្ន។ នៅ​អាយុ 20 ឆ្នាំ គាត់​បាន​ក្លាយ​ជា​កីឡាករ​បាល់ទាត់​ដ៏​អស្ចារ្យ​ម្នាក់ ហើយ​សមិទ្ធិផល​នៅ​រដូវកាល​នេះ គឺ​គាត់​បាន​លើកពាន La Liga ជា​មួយ Barcelona។

3. Martin Odegaard (សញ្ជាតិ​ន័រវេស/លេងឲ្យ Arsenal)

Martin Odegaard ធ្វើ​បាន​ល្អណាស់​ក្នុង​នាម​ជា​កាពីតែន​ក្រុម​របស់ Arsenal ក្នុង​រដូវកាល​នេះ។ គាត់​បាន​ជួយ​ក្រុម​ឲ្យ​ឈរ​ក្នុង​កំពូល​តារាង​ស្ទើរពាក់​កណ្ដាល​រដូវកាល និង​មាន​លទ្ធផល​ប្រណាំង​ប្រជែង​ពាន​នៅ Premier League បាន។ ទោះ​បី​ជា​ពួក​គេ​បាន​បរាជ័យ​ក្រោម​ការ​ប្រជែង​របស់ Man City ប៉ុន្តែ Arsenal ក៏​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ 2 និង​មាន​កៅអីលេង UCL រដូវកាល​ក្រោយ​ផង​ដែរ។

2. Rodri (សញ្ជាតិ​អេស្ប៉ាញ/លេង​ឲ្យ Manchester City)

គ្មាន​ការ​ប្រកួត​សំខាន់​ណា​មួយ​របស់ Man City អាច​អវត្តមាន​របស់ Rodri បាន​ឡើយ។ ជាមួយ​នឹង​ទម្រង់​លេង​ដ៏​ល្អ Rodri គឺ​ជា​កីឡាករ​មួយ​រូប​ដែល​កម្រ​នឹង​មាន​របួស​ណាស់។ ខ្សែ​បម្រើ​ឆ្នើម​រូប​នេះ ជា​ទូទៅ​លេង​នៅ​តំបន់​បម្រើ​កណ្ដាល តែ​តាម​ពិត​ទៅ​គាត់​អាច​លេង​ក្នុង​តួនាទី​ជា​ច្រើន​នៅ​លើ​ទីលាន ដោយ​សារ​គុណភាព​បច្ចេកទេស​របស់​គាត់ ហើយ​ពេល​ខ្លះ​លោក Pep Guardiola ប្រើប្រាស់ Rodri ជា​ខ្សែការពារ​ទៀត​ផង។

1. Jude Bellingham (សញ្ជាតិ​អង់គ្លេស/លេងឲ្យ Real Madrid)

ខ្សែបម្រើ​វ័យ 19 ឆ្នាំ​រូប​នេះ គឺ​ជា​កីឡាករ​របស់ Borussia Dortmund ដែល​ទើប​នឹង​ផ្ទេរ​ទៅ Real Madrid។ Jude Bellingham គឺ​ជា​ខ្សែបម្រើ​ដែល​អាច​លេង​ក្នុង​តួនាទី​ជា​ច្រើន​រួម​ទាំង​ខ្សែបម្រើ​កណ្តាល ខ្សែការពារ និង​ខ្សែបម្រើ​ប្រយុទ្ធ។ គេ​ជា​កីឡាករ​វ័យ​ក្មេង​របស់​អង់គ្លេស ដែល​មាន​ទេពកោសល្យ​ស៊ុត​ពី​​ចម្ងាយ​បាន​ល្អ​បំផុត។

ប្រភព: Sportskeeda

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២