Connect with us

បាល់ទាត់អន្តរជាតិ

Enzo Fernandez ថា កីឡាករ​រូប​នេះ អាច​ដើរ​តាម​គន្លង​របស់ Messi និង Cristiano Ronaldo បាន!!!

Published

on

ខ្សែបម្រើ​របស់​ក្លឹប​តោខៀវ Chelsea គឺ​កីឡាករ Enzo Fernandez បាន​លើក​យក​ឈ្មោះកីឡាករ​បាល់ទាត់​មួយ​រូប​ដែល​គាត់​ជឿ​ជាក់​ថា អាច​នឹង​ដើរ​តាម​គន្លង​របស់​យតារាឆ្នើម Lionel Messi របស់​អាហ្សង់ទីន និង Cristiano Ronaldo របស់​ព័រទុយហ្គាល់​បាន។

ថ្លែង​ទៅ​កាន់​អ្នកកាសែត Rodrigo Lara ខ្សែបម្រើ Enzo Fernandez ត្រូវ​បាន​គេ​សួរ​យោបល់​នៃ​ការ​យល់​ឃើញ​របស់​គាត់​ថា តើ​អ្នក​ណា​ជា​កីឡាករ​ដែល​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ 3 ហើយ​អាច​​ដើរតាម​គន្លង​របស់ Messi និង Cristiano Ronaldo បាន? អតីត​កីឡាករ​របស់​ក្លឹប Benfica រូប​នេះ​បាន​ឆ្លើយ​ស្ទាក់ស្ទើរ​បន្តិច ប៉ុន្តែ​គាត់​បាន​ជ្រើសយក Kylian Mbappe។

Enzo Fernandez បាន​និយាយ​ថា៖ “វា​ពិត​ជា​ពិបាក​និយាយ​ណាស់ ប៉ុន្តែ​ខ្ញុំ​គិត​ថា Kylian Mbappe គឺ​ជា​កីឡាករ​ប្រភេទ​នោះ”។ យ៉ាង​ណា​មិញ Fernandez និង Mbappe មិន​ធ្លាប់​ជា​មិត្ត​រួម​ក្រុម​នឹង​គ្នា​ទេ អ្វី​ដែល​អ្នកទាំង​ពីរ​ជួប​គ្នា គឺ​ជា​មាន​តែ​លើទីលាន​ប្រកួត​ក្នុង​នាម​ជា​សត្រូវ​នៅ​លើ​វាល​ស្មៅ​ប៉ុណ្ណោះ ទាំង​ការ​ប្រកួត​សម្រាប់​ក្រុម​ជម្រើស​ជាតិ និង​សម្រាប់​ក្លឹប​ក្ដី។

ប្រភព: Dailypost NG

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២