Connect with us

បាល់ទាត់អន្តរជាតិ

Arsenal ចរចា​ត្រូវរូវ​គ្នា​ជាមួយ Joao Cancelo ហើយ ប៉ុន្តែ​មិន​ទាន់​ត្រូវ​ជាមួយ Man City

Published

on

យោងតាម​របាយការណ៍​ចុង​ក្រោយ​មួយ​បាន​ឲ្យ​ដឹង​ថា ក្លឹប​កាំភ្លើងធំ Arsenal បាន​ព្យាយាម​ជា​ថ្មី​ម្ដង​ទៀត​ពី​គោល​បំណង​របស់​ពួកគេ ដើម្បី​ចុះ​ហត្ថលេខា​លើ​ខ្សែការពារ Joao Cancelo របស់​ក្លឹប​មេឃខៀវ Manchester City ស្រប​ពេល​ដែល​កីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់​រូប​នេះ​នឹង​ត្រឡប់​ពី Bayern Munich ក្រោយ​ចប់​ភារកិច្ច​ខ្ចីជើង​កាល​ពី​ពាក់​កណ្ដាល​រដូវកាល​នេះ។

នៅ​ពេល​ដែល Bayern Munich ខ្ចី​ជើង Joao Cancelo ពួក​គេ​ទទួល​បាន​ជម្រើស​ក្នុង​ការ​ទិញ​ផ្ដាច់​កុងត្រា​របស់​ខ្សែការពារ​ស្លាប​រូប​នេះ​ផង​ដែរ ជាមួយ​នឹង​តម្លៃ 70 លានអឺរ៉ូ (60 លានផោន) ប៉ុន្តែ​ក្លឹប​ម្ចាស់​ជើង​ឯក​របស់​អាឡឺម៉ង់ ចាត់​ទុក​ថា តម្លៃ​ផ្ទេរ​នេះ​ពិត​ជា​ថ្លៃ​ពេក ហើយ​ពួក​គេ​ក៏​ឲ្យ Joao Cancelo ត្រឡប់​មក Man City វិញ។

យ៉ាង​ណា​មិញ កីឡាករ​វ័យ 29 ឆ្នាំ​រូប​នេះ ត្រូវ​បាន​គេ​ដឹង​ថា មិន​ស្ថិត​ក្នុង​គម្រោង​នៃ​ការ​រក្សា​ទុក​របស់​ក្លឹប​បច្ចុប្បន្ន Man City ឡើយ ដោយ​ពួក​គេ​ត្រៀម​លក់​គាត់​ចេញ​នៅ​មុន​រដូវកាល​ក្រោយ​ចាប់​ផ្ដើម។ ដូចគ្នា​នេះ​ដែរ យោង​តាម​របាយការណ៍​ពី Football Transfers បាន​អះអាង​ថា ក្លឹប​កាំភ្លើងធំ Arsenal បាន​ពិភាក្សា​ជា​មួយ Cancelo រួច​ហើយ ហើយ​អ្វីៗ​ដំណើរ​ការ​ដោយ​រលូន ប៉ុន្តែ Arsenal មិន​ទាន់​អាច​ចរចា​ត្រូវ​រូវ​គ្នា​ជាមួយ Man City នោះ​ទេ។ ក្រុម​របស់​លោក Mikel Arteta កំពុង​ត្រៀម​ដេញ​ថ្លៃ​ជា​ទឹកប្រាក់​ចំនួន 35 លានផោន ប៉ុន្តែ Man City ត្រូវ​បាន​គេ​ដឹង​ថា ចង់​បាន​យ៉ាង​ហោច​ណាស់ 45 លានផោន។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២