Connect with us

បាល់ទាត់អន្តរជាតិ

ប្រសិន​បើ​មិន​អាច​ផ្ទេរ Harry Kane បាន​ទេ បិសាចក្រហម​នឹង​យក​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ជំនួស​វិញ

Published

on

គ្រប់​គ្នា​បាន​ដឹង​ហើយ​ថា ពេល​នេះ Harry Kane របស់ Tottenham Hotspur គឺ​ជា​គោលដៅ​នៃ​ការ​ចង់​បាន​របស់​ក្លឹប​បិសាចក្រហម Manchester United បំផុត ប៉ុន្តែ​មិន​មែន​អ្វី​ដែល​គេ​ចង់​បាន សុទ្ធតែ​អាច​សម្រេច​បាន​ដូច​ចិត្ត​ចង់​នោះ​ទេ។ បិសាចក្រហម​ក៏​មាន​ជម្រើស​ទីពីរ​របស់​ខ្លួន​ផង​ដែរ ដោយ​នោះ​គឺ​ជា​ខ្សែប្រយុទ្ធ​របស់ Aston Villa គឺ​កីឡាករ Ollie Watkins។

ជាក់​ស្ដែង​បច្ចុប្បន្ន​នេះ​បិសាចក្រហម​មិន​ទាន់​អាច​រក​បាន​ខ្សែ​ប្រយុទ្ធ​កណ្ដាល​ដែល​មាន​គុណភាព​តាម​បំណង​ខ្លួន​ចង់​បាន​នោះ​ទេ ខណៈ​ដែល​ Anthony Martial និង Wout Weghorst បាន​បរាជ័យ​ក្នុង​ការ​មក​ជំនួស​កន្លែង​របស់ Cristiano Ronaldo ដែល​បាន​ចាកចេញ​កាល​ពី​ឆ្នាំ​មុន។

ដំបូង​ឡើយ​កីឡាករ​សញ្ជាតិ​អង់គ្លេស Harry Kane ត្រូវ​បាន​គេ​អះអាង​ថា នឹងផ្ទេរ​មក​បិសាចក្រហម ប៉ុន្តែ​រហូត​មក​ទល់​នឹង​ពេល​នេះ កិច្ច​ព្រមព្រៀង​ជា​ផ្លូវការណ៍​ណា​មួយ​មិន​ទាន់​ត្រូវ​បាន​កើត​ឡើង​នោះ​ទេ។ ទន្ទឹម​នឹង​នេះ​ដែរ Harry Kane បាន​ទទួល​ការ​ចាប់​អារម្មណ៍​ពី Real Madrid, Paris Saint-Germain និង Bayern Munich ផង​ដែរ។ ស្រប​ពេល​ដែល​ការ​ផ្ទេរ​ខ្សែប្រយុទ្ធ​រូប​នេះ​កំពុង​ស្ថិត​ក្នុង​ភាព​តានតឹង​នោះ របាយការណ៍​ពី The Athletic បាន​រាយការណ៍​ថា Ollie Watkins របស់ Aston Villa គឺ​ជា​គោលដៅ​បន្ទាប់​របស់​គ្រូ​បង្វឹក​បិសាចក្រហម​លោក Erik ten Hag។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២