បាល់ទាត់អន្តរជាតិ
Newcastle កំពុងពិចារណាផ្ទេរខ្សែការពារមួយរូបរបស់ក្លឹបតោខៀវ Chelsea
ខ្សែការពារ Marc Cucurella របស់ក្លឹបតោខៀវ Chelsea ត្រូវបានគេរាយការណ៍មកថា ជាគោលដៅផ្ទេរមួយសម្រាប់ក្លឹប Newcastle United នៅរដូវក្ដៅនេះ។ ដោយឡែកខ្សែការពារសញ្ជាតិអេស្ប៉ាញរូបនេះ ត្រូវបានក្លឹបតោខៀវនាំយកមកពី Brighton កាលពីរដូវក្តៅឆ្នាំមុន ដោយចំណាយប្រាក់លើសពី 62 លានផោន។
តោខៀវ Chelsea បានស្រមៃថា Marc Cucurella នឹងអាចជួយដោះស្រាយបញ្ហានៅតំបន់ការពារឆ្វេងរបស់ខ្លួន ដែលមានកង្វះខាតអស់រយៈពេលជាច្រើនឆ្នាំ ប៉ុន្តែកីឡាករវ័យ 24 ឆ្នាំរូបនេះមិនសមប្រកបតាមការរំពឹងទុករបស់ក្លឹបនោះឡើយ និងបានបង្ហាញនូវទម្រង់លេងមិនល្អឡើយនៅក្នុងឆ្នាំ 2022-2023 នេះ។
បើតាមការចុះផ្សាយចុងក្រោយមួយរបស់ The Mirror បានអះអាងថា ក្លឹបតោខៀវ Chelsea អាចនឹងផ្តល់ឱកាសឲ្យ Newcastle ក្នុងការផ្ទេរ Marc Cucurella។ ថ្វីត្បិតតែក្រុមសារិកាព្រៃ Newcastle United មានកៅអីលេងនៅ UEFA Champions League រដូវកាលក្រោយក៏ដោយ ការចុះហត្ថលេខាលើ Cucurella មិនអាចឲ្យពួកគេចំណាយច្រើនខ្លាំងនោះដែរ ដោយអាចនឹងដាក់សំណើរផ្ទេរជាទឹកប្រាក់ប្រហែលជា 30 លានផោនប៉ុណ្ណោះ។
ប្រភព: Sportsmole


