បាល់ទាត់អន្តរជាតិ
Tottenham Hotspur ប្រកាសទិញផ្ដាច់កុងត្រារបស់ Kulusevski

កាលពីម្សិលមិញនេះ ក្លឹបមាន់ខ្នាយមាស Tottenham Hotspur បានប្រកាសពីការចុះហត្ថលេខាទិញផ្ដាច់កុងត្រារបស់ខ្សែប្រយុទ្ធស្លាប Dejan Kulusevski ពី Juventus ក្នុងតម្លៃ 30 លានអឺរ៉ូ បន្ទាប់ពីកីឡាករសញ្ជាតិស៊ុយអែតរូបនេះ បានខ្ចីជើងជាមួយពួកគេអស់រយៈពេល 18 ខែមក។
យ៉ាងណាមិញ រដូវកាលដំបូងនៅទឹកដីអង់គ្លេស Kulusevski ស៊ុតបញ្ចូលទីបាន 5 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបានចំនួន 8 ដងក្នុងការបង្ហាញខ្លួន 18 ប្រកួត នៅក្របខ័ណ្ឌ Premier League ដែលជួយឲ្យក្រុមរបស់លោក Antonio Conte មានកៅអីលេងនៅ UEFA Champions League ទៀតផង។
អតីតកីឡាករដែលប្រសូត្រចេញពីថ្នាលយុវជនរបស់ក្លឹប Atalanta BC រូបនេះ បានចុះកុងត្រារយៈពេល 5 ឆ្នាំជាមួយ Tottenham Hotspur រហូតដល់ចុងបញ្ចប់នៃរដូវកាល 2027-2028 ហើយគាត់ក៏ជាកីឡាករដំបូងដែលចុះហត្ថលេខាដោយគ្រូបង្វឹកថ្មីលោក Ange Postecoglou ផងដែរ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
Aguero ប្រាប់ឈ្មោះគ្រូបង្វឹករូបនេះ ដែលខ្លួនចង់ឲ្យមកដឹកនាំក្រុមជម្រើសជាតិអាហ្សង់ទីន
-
បាល់ទាត់អន្តរជាតិ2 days ago
អតីតកីឡាករមួយរូបរបស់ Man United ថា ខ្លួនពិតជាមិនយល់ឡើយ ហេតុអ្វីក្លឹបនាំយក Onana មកជំនួសអ្នកចាំទីដែលឈ្នះស្រោមដៃមាសកាលពីរដូវកាលមុន
-
បាល់ទាត់អន្តរជាតិ5 hours ago
Joao Cancelo ស៊ុតមួយគ្រាប់ចុងម៉ោង ជួយ Barcelona ឲ្យឈ្នះ Celta Vigo 3-2 (មានវីដេអូ)