បាល់ទាត់អន្តរជាតិ
Carlo Ancelotti គំរាមថា នឹងចាកចេញពី Real Madrid ប្រសិនបើប្រធានក្លឹបមិនព្រមផ្ទេរកីឡាករពីររូបនេះទេ
គ្រូបង្វឹករបស់ក្លឹប Real Madrid លោក Carlo Ancelotti បានគំរាមចង់ចាកចេញពី Santiago Bernabeu ប្រសិនបើប្រធានក្លឹបលោក Florentino Perez បដិសេធមិនព្រមចុះហត្ថលេខាលើកីឡាករឆ្នើមពីររូបគឺ Reece James របស់ Chelsea និង Victor Osimhen របស់ Napoli នៅរដូវក្តៅនេះទេ (យោងតាមរបាយការណ៍របស់ El Nacional)។
ដោយឡែកទាំង Reece James និង Victor Osimhen ត្រូវបានគេរំពឹងថា អាចនឹងចំណាយប្រាក់សរុបរហូត 200 លានអឺរ៉ូឯណោះ។ ទន្ទឹមនឹងនេះដែរ Florentino Perez គឺជាមនុស្សម្នាក់ដែលមានការគិតគូល្អិតល្អន់បំផុត ហើយកម្រនឹងចាយលុយតាមការនឹកឃើញណាស់។ ដូចគ្នានេះដែរ អនាគតរបស់លោក Carlo Ancelotti នៅ Real Madrid កាន់តែមានភាពស្រពិចស្រពិល ស្របពេលដែលមានពាក្យចចាមអារ៉ាមផងដែរថា គាត់ចង់ទៅធ្វើជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិប្រេស៊ីល។
ថ្មីៗនេះ Real Madrid បានចុះហត្ថលេខាលើកីឡាករដូចជា Joselu Mato, Brahim Diaz, Fran Garcia, និង Jude Bellingham រួចហើយ ប៉ុន្តែ Ancelotti មិនពេញចិត្តគ្រប់គ្រាន់ទេ ខណៈដែលគាត់បានស្នើសុំបន្ថែមពីរនាក់ទៀតគឺ Reece James និង Victor Osimhen ដើម្បីធ្វើឲ្យក្រុមអាចប្រកួតប្រជែងខ្លាំងសម្រាប់រដូវកាលក្រោយ។ របាយការណ៍មួយបានអះអាងថា Ancelotti ហាក់ដូចជាលែងមានទំនុកចិត្តលើ Dani Carvajal ហើយ និងចង់យក Reece James មកជំនួសកន្លែងរបស់កីឡាករចាស់វស្សារូបនេះ។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ5 days ago
Joshua Kimmich កំពុងមានជម្រើស 2 រវាង Barcelona និង Real Madrid
-
បាល់ទាត់អន្តរជាតិ5 days ago
Aymeric Laporte ប្រាប់ថា ខ្លួនចង់ចាកចេញពីទឹកដីអារ៉ាប៊ីសាអូឌីត
-
បាល់ទាត់អន្តរជាតិ5 days ago
មូលហេតុដែល Sergi Roberto បដិសេធមិនផ្ទេរទៅលេងនៅ PL និងសុខចិត្តចូលរួមជាមួយក្លឹប Como