បាល់ទាត់អន្តរជាតិ
Neymar និងមិត្តស្រីរបស់ខ្លួន ដាក់លក្ខខណ្ឌជាមួយគ្នាចំនួន 3 តែមិនបានហាមមិនឲ្យមានស្រីក្រៅឡើយ!!!

តារាឆ្នើម Neymar Jr និងដៃគូស្នេហារបស់គាត់ អ្នកនាង Bruna Biancardi បានយល់ព្រមលើលក្ខខណ្ឌចំនួនបីដែលអនុញ្ញាតឲ្យខ្សែប្រយុទ្ធ Paris Saint-Germain រូបនេះ អាចចែចង់នារីផ្សេងទៀតបាន។ ដោយឡែកគូស្នេហ៍មួយគូនេះ បានបង្កើតនូវចំណងដៃមួយ ដោយពួកគេបានប្រកាសកាលពីខែមេសាកន្លងទៅថា Biancardi កំពុងមានផ្ទៃពោះ។
បច្ចុប្បន្ន Neymar និងសង្សាររបស់គាត់ កំពុងរីករាយជាមួយនឹងការសម្រាកលំហែរកាយ ក្រោយការបិទបញ្ចប់រដូវកាលថ្មីៗនេះ។ ទោះបីជាយ៉ាងណាក៏ដោយ ពេលនេះមានការលេចធ្លាយអំពីរឿងរ៉ាវអាថ៌កំបាំងមួយរបស់ពួកគេ ដោយមានកិច្ចព្រមព្រៀងដាក់លក្ខខណ្ឌជាមួយគ្នា ហើយលក្ខខណ្ឌនោះមិនបានហាមមិនឲ្យ Neymar មានស្រីឡើយ។
យោងតាម Em Off ដែលផ្សាយនៅលើ The Daily Mail បានអះអាងថា លក្ខខណ្ឌចំនួនបីរវាង Neymar Jr និង Bruna Biancardi រួមមាន៖ ការប្រើប្រាស់ស្រោមអនាម័យ, រក្សាការប្រុងប្រយ័ត្ន និងការមិនថើបនារីផ្សេងទៀតដោយប្រើមាត់។ លក្ខខណ្ឌរបស់ពួកគេ បានអនុញ្ញាតឲ្យកីឡាករសញ្ជាតិប្រេស៊ីលរូបនេះ អាចចែចង់ និងរួមភេទជាមួយស្ត្រីផ្សេងទៀតបាន។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ3 days ago
Cristiano Ronaldo៖ ខ្ញុំដឹងថា ហេតុអ្វីបានជា Messi ធ្វើបែបនេះ ប៉ុន្តែខ្ញុំនឹងមិនប្រាប់អ្នកទេ!…
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid ដាក់គោលដៅចង់បានគ្រូបង្វឹករូបនេះ ប្រសិនបើ Carlo Ancelotti ចាកចេញនៅឆ្នាំក្រោយ
-
បាល់ទាត់អន្តរជាតិ4 hours ago
ប៉ូលិសអេស្ប៉ាញ រកឃើញភស្ដុតាងដែល Barcelona សូកប៉ាន់អាជ្ញាកណ្ដាល