បាល់ទាត់អន្តរជាតិ
Ramsey ប្រាប់ Arsenal កុំឲ្យលក់ខ្សែប្រយុទ្ធរូបនេះ

Aaron Ramsey ដែលធ្លាប់ជាអតីតតារាឆ្នើមរបស់ក្លឹបកាំភ្លើងធំ Arsenal បានជម្រុញឲ្យក្លឹបរបស់ខ្លួនរក្សាទុកខ្សែប្រយុទ្ធ Folarin Balogun។ Ramsey បាននិយាយថា Folarin Balogun គឺល្អគ្រប់គ្រាន់សម្រាប់សមត្ថភាពលេងនៅ Premier League ហើយក៏ជាខ្សែប្រយុទ្ធឆ្នើមមួយរូបផងដែរ។
យ៉ាងណាមិញខ្សែប្រយុទ្ធសញ្ជាតិអាមេរិក Folarin Balogun មិនទាន់បានដឹងច្បាស់ពីអនាគតរបស់ខ្លួននៅឡើយទេ ខណៈដែល Arsenal កំពុងតែពិចារណាដោយត្រូវសម្រេចចិត្តថា តើលក់ រឺរក្សាទុកគាត់នៅរដូវក្តៅនេះ បន្ទាប់ពីកីឡាករវ័យ 21 ឆ្នាំរូបនេះបានត្រឡប់មកពីការខ្ចីជើងនៅក្លឹប Reims វិញ។
រដូវកាលមុនដែលទើបនឹងបញ្ចប់ទៅថ្មីៗនេះ Folarin Balogun ស៊ុតបញ្ចូលទីបាន 22 គ្រាប់ ក្នុងការបង្ហាញខ្លួន 39 ប្រកួត សម្រាប់ក្លឹប Reims ដែលនេះជាស្ថិតិដ៏ល្អប្រសើរមួយ។ ដូចគ្នានេះដែរ Ramsey បានមើលឃើញពីសមត្ថភាពរបស់ Balogun និងបាននិយាយប្រាប់កាសែត Daily Star ថា៖ “ខ្ញុំមិនមែនជាគ្រូបង្វឹករបស់ Arsenal ទេ ប៉ុន្តែ Folarin Balogun ល្អណាស់។ យើងបានប្រកួតតទល់ជាមួយគាត់ពីរបីដង ហើយតាមអ្វីដែលខ្ញុំបានឃើញនៅពេលនោះ គាត់គឺជាកីឡាករដ៏អស្ចារ្យបំផុតសម្រាប់ក្រុម។ Arsenal មានកីឡាករល្អៗជាច្រើន ប៉ុន្តែគាត់ពិតជាមានគុណភាព ហើយគាត់ល្អគ្រប់គ្រាន់សម្រាប់លេងនៅ Premier League ផងដែរ”។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ2 days ago
Cristiano Ronaldo៖ ខ្ញុំដឹងថា ហេតុអ្វីបានជា Messi ធ្វើបែបនេះ ប៉ុន្តែខ្ញុំនឹងមិនប្រាប់អ្នកទេ!…
-
បាល់ទាត់អន្តរជាតិ1 day ago
Real Madrid ដាក់គោលដៅចង់បានគ្រូបង្វឹករូបនេះ ប្រសិនបើ Carlo Ancelotti ចាកចេញនៅឆ្នាំក្រោយ
-
បាល់ទាត់អន្តរជាតិ2 days ago
អតីតកីឡាករឆ្នើម Darren Bent ប្រាប់ឈ្មោះអ្នកដែលសមនឹងឈ្នះ Ballon d’Or ឆ្នាំនេះ រវាង Haaland និង Messi