បាល់ទាត់អន្តរជាតិ
Christian Pulisic សារភាពថា ខ្លួនពិតជាចង់ចាកចេញពី Chelsea នៅរដូវក្ដៅនេះ

ខ្សែប្រយុទ្ធស្លាប Christian Pulisic របស់តោខៀវ Chelsea បានបង្ហើបថា គាត់ចង់ចាកចេញពី Stamford Bridge ក្នុងអំឡុងពេលនៃទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ។ ស្របពេលដែលតោខៀវបានធ្លាក់ចុះនូវទម្រង់លេង Pulisic ក៏បានខកចិត្តជាមួយនឹងការបង្ហាញសមត្ថភាពនៅលើទីលានប្រកួតផងដែរ ដោយកាលពីរដូវកាលមុនគាត់រកបានគ្រាប់បាល់តែមួយគ្រាប់ប៉ុណ្ណោះ និងភាគច្រើនបង្ហាញខ្លួនជាជម្រើសទីពីររបស់ក្រុមទៀតផង។
យ៉ាងណាមិញ កីឡាករវ័យ 24 ឆ្នាំរូបនេះបានផ្ទេរទៅចូលរួមជាមួយតោខៀវ Chelsea ពី Borussia Dortmund ក្នុងខែមករា ឆ្នាំ 2019 ហើយគាត់បានលេងប្រកួតសរុបឲ្យតោខៀវគិតមកទល់នឹងពេលនេះបានចំនួន 145 ប្រកួត ដោយស៊ុតបញ្ចូលទីបាន 26 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបានចំនួន 21 ដង។
នាពេលថ្មីៗនេះ អនាគតរបស់ Pulisic បានក្លាយជាប្រធានបទមួយដែលត្រូវបានមជ្ឃដ្ឋានបាល់ទាត់ចាប់អារម្មណ៍ ហើយជាលទ្ធផល កីឡាករសញ្ជាតិអាមេរិករូបនេះ បានបញ្ជាក់ប្រាប់ ESPN ថា គាត់ចង់ចាកចេញពី Stamford Bridge នៅរដូវក្តៅនេះ ដើម្បីទទួលបានឱកាសលេងច្រើនជាងមុន និងបន្តអាជីពដ៏លេចធ្លោររបស់គាត់ឡើងវិញ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
Cristiano Ronaldo៖ ខ្ញុំដឹងថា ហេតុអ្វីបានជា Messi ធ្វើបែបនេះ ប៉ុន្តែខ្ញុំនឹងមិនប្រាប់អ្នកទេ!…
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid ដាក់គោលដៅចង់បានគ្រូបង្វឹករូបនេះ ប្រសិនបើ Carlo Ancelotti ចាកចេញនៅឆ្នាំក្រោយ
-
បាល់ទាត់អន្តរជាតិ3 hours ago
ប៉ូលិសអេស្ប៉ាញ រកឃើញភស្ដុតាងដែល Barcelona សូកប៉ាន់អាជ្ញាកណ្ដាល