Connect with us

បាល់ទាត់អន្តរជាតិ

Pulisic ប្រាប់​ហេតុផល​ដែល​ខ្លួន​ជ្រើសរើស Messi ល្អ​ជាង Cristiano Ronaldo

Published

on

ខ្សែ​ប្រយុទ្ធ​ស្លាប Christian Pulisic ដែល​ជា​អតីត​កីឡាករ​របស់​ក្លឹប​តោខៀវ Chelsea ត្រូវ​បាន​គេ​ស្នើ​សុំ​ឲ្យ​ជ្រើសរើស​រវាង​កីឡាករ​បាល់ទាត់​ដ៏​អស្ចារ្យ 2 រូប ហើយ​ជា​លទ្ធផល​គាត់​បាន​ជ្រើស​រើស Lionel Messi ជា​កីឡាករ​ល្អ​ជាង Cristiano Ronaldo និង​បាន​ប្រាប់​ពី​ហេតុផល​ជុំ​វិញ​ការ​និយាយ​បែប​នេះ​ផង​ដែរ។

កីឡាករ​វ័យ 25 ឆ្នាំ​ដែល​បច្ចុប្បន្ន​កំពុង​លេង​ឲ្យ​ក្លឹប​យក្ស​អ៊ីតាលី AC Milan បាន​សារភាព​ថា គាត់​បាន​មើល Messi លេង​តាំង​ពី​កុមារភាព​មក​ម្ល៉េះ។ Christian Pulisic បាន​ប្រាប់​ទៅកាន់ ESPN ថា៖ “Messi ជា​កីឡាករ​ដែល​ខ្ញុំ​តែងតែ​មើល​គ្រប់​ពេល, ជា​កីឡាករ​ដែល​ខ្ញុំ​ពេញ​ចិត្ត​តាំង​ពី​ខ្ញុំ​នៅ​តូច​រហូត​ដល់​ពេញ​វ័យ។ គាត់​ធ្វើ​ឲ្យ​មិត្ត​រួម​ក្រុម​ទាំង​អស់​របស់​គាត់ ប្រសើរ​ឡើង។ ខ្ញុំ​​គិត​ថា នោះ​ជា​វិធី​ដែល​គាត់​បង្ហាញ​ខ្លួន​​នៅ​លើ​ទីលាន​ប្រកួត”។

Christian Pulisic បាន​បន្ថែម​ទៀត​ថា៖ “គ្មាន​អ្វី​អាច​ប្រឆាំង​នឹង Cristiano Ronaldo បាន​ទេ។ ខ្ញុំ​បាន​ឃើញ​ផ្ទាល់​ភ្នែក​ហើយ គាត់​ជា​កីឡាករ​ដ៏​អស្ចារ្យ​មិន​គួរ​ឲ្យ​ជឿ។ វា​មិនមែន​ជា​រឿង​ងាយ​ស្រួល​នោះ​ទេ ប៉ុន្តែ​ខ្ញុំ​ចង់​និយាយ​ថា ខ្ញុំ​ជ្រើស​យក Messi ព្រោះ​ពេល​ខ្ញុំ​ធំ​ឡើង គាត់​គឺ​ជាកីឡាករ​ដែល​ខ្ញុំ​ចូលចិត្ត​ជាង​គេ”។

ប្រភព: Sportskeeda

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២