បាល់ទាត់អន្តរជាតិ
West Ham បដិសេធសំណើរដេញថ្លៃ 90 លានផោន របស់ Man City ដែលចង់បាន Declan Rice

ក្លឹប West Ham United បានច្រានចោលសំណើរដោយបើកចំហររបស់ក្លឹប Manchester City ក្នុងចំនួនទឹកប្រាក់ 90 លានផោន សម្រាប់ខ្សែបម្រើកណ្តាល Declan Rice។ យ៉ាងណាមិញក្លឹបម្ចាស់ជើងឯក Europa Conference League បានត្រៀមបាត់បង់ Declan Rice នៅរដូវក្តៅនេះរួចទៅហើយ សូម្បីតែប្រធានក្លឹប David Sullivan ក៏បាននិយាយកាលពីខែមុនថា កីឡាករវ័យ 24 ឆ្នាំរូបនេះ នឹងត្រូវអនុញ្ញាតឲ្យចាកចេញ ជាមួយនឹងតម្លៃផ្ទេរដ៏សមរម្យមួយ។
ដោយឡែក Declan Rice មានមហិច្ឆតាចង់លេងនៅ UEFA Champions League ហើយបច្ចុប្បន្នគាត់គឺជាចំណុចកណ្តាលនៃការចង់បានពីក្លឹបកំពូលទាំងពីរនៅ Premier League ដែលមាន Man City និង Arsenal។ សម្រាប់ក្លឹបកាំភ្លើងធំ ត្រូវបានចាត់ទុកថា ជាបេក្ខភាពនាំមុខគេសម្រាប់ការចុះហត្ថលេខាលើ Declan Rice ដោយសារតែខ្សែបម្រើរូបនេះ បានយល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួនរួចហើយជាមួយក្រុមរបស់លោក Mikel Arteta ហើយក៏បានកំណត់ថ្ងៃដើម្បីទៅដល់ Emirates រួចហើយដែរ។
ការដេញថ្លៃពីរដងរបស់ Arsenal ត្រូវបានបដិសេធដោយ West Ham ដែលមានជាទឹកប្រាក់ 75 លានផោន បូកនឹង 15 លានផោន ដែលផ្ដល់ជូនជាបន្តបន្ទាប់ក្នុងរយៈពេល 4 ទៅ 5 ឆ្នាំ។ ស្របពេលជាមួយគ្នានោះ Man City បានដាក់ដេញថ្លៃលើសពីក្លឹបកាំភ្លើងធំទៅទៀត ខណៈដែលក្រុមរបស់លោក Pep Guardiola ចង់បានកីឡាករឆ្នើមរូបនេះដើម្បីមកជំនួស Ilkay Gundogan ដែលបានចាកចេញទៅ Barcelona។
គេជឿថា ដោយសារសមត្ថភាព បូកផ្សំជាមួយទម្រង់លេងរបស់ Declan Rice បានទាក់ទាញក្លឹបធំៗ និងនៅសល់កុងត្រាមួយឆ្នាំទៀតនោះ West Ham គិតថានឹងដាក់តម្លៃតារាឆ្នើមរបស់ពួកគេចន្លោះពី 100 លានផោន ទៅ 120 លានផោន។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ1 day ago
Mario Balotelli អះអាងថា កីឡាកររូបនេះមានបច្ចេកទេសញាក់បាល់ល្អជាង Neymar
-
បាល់ទាត់អន្តរជាតិ11 hours ago
អស់ល្អនឹងគ្នាបាត់! Boateng ថា គាត់និយាយកុហកដែលថា Messi ជាកីឡាករល្អបំផុត ព្រោះគ្រាន់តែចង់លេងនៅ Barcelona
-
បាល់ទាត់អន្តរជាតិ23 hours ago
Xavi ប្រាប់ឈ្មោះខ្សែប្រយុទ្ធ 3 រូប ដែលគាត់ពិបាកទប់ទល់បំផុត ក្នុងនាមជាគ្រូបង្វឹកម្នាក់របស់ Barcelona