បាល់ទាត់អន្តរជាតិ
Real Madrid ត្រៀមតំឡើងប្រាក់ខែ Vinicius Jr ឲ្យស្មើនឹងកីឡាករចំណូលថ្មី Kylian Mbappe
ប្រធានក្លឹបអធិរាជស Real Madrid គ្រោងនឹងធ្វើឲ្យប្រាកដថា ខ្លួននឹងរក្សាទុកកីឡាករសញ្ជាតិប្រេស៊ីល Vinicius Jr រយៈពេលយូរបន្ថែមទៀត ជាមួយនឹងការត្រៀមចុះហត្ថលេខាលើការបន្តកុងត្រាថ្មីជាមួយខ្សែប្រយុទ្ធឆ្នើមរូបនេះនាពេលឆាប់ៗខាងមុខ។ លើសពីនេះទៅទៀត Real Madrid ត្រូវបានគេដឹងថា នឹងតម្លើងប្រាក់ខែគេឲ្យស្មើនឹង Kylian Mbappe ទៀតផង។
យោងតាមរបាយការណ៍ដែលបានចុះផ្សាយដោយ Sport.es បានឲ្យដឹងថា ក្លឹប Real Madrid ធ្វើបែបនេះ ដើម្បីបង្ហាញពីការឲ្យតម្លៃលើ Vinicius Jr ក្នុងកម្រិតខ្ពស់ ហើយដើម្បីបន្តរក្សាទុកកីឡាករឆ្នើមរូបនេះនៅក្លឹបរយៈពេលជាច្រើនរដូវកាលទៀត។ ដូច្នេះហើយ Vinicius Jr នឹងមានកម្រិតប្រាក់ខែស្មើគ្នានឹង Kylian Mbappe ដែរ។ ថ្វីត្បិតតែបច្ចុប្បន្ន Kylian Mbappe ជាកីឡាកររបស់ក្លឹប PSG ប៉ុន្តែគេបានដឹងយ៉ាងច្បាស់ថា គាត់នឹងក្លាយជាកីឡាកររបស់ក្លឹប Real Madrid នៅរដូវក្តៅនេះ។
សម្រាប់ Vinicius Jr គាត់នៅមានកុងត្រាបច្ចុប្បន្នជាមួយ Real Madrid រហូតដល់ចុងខែមិថុនា ឆ្នាំ 2027។ ក្នុងរដូវកាលនេះ Vinicius បានបង្ហាញខ្លួនសរុបចំនួន 28 ប្រកួតសម្រាប់ក្រុមរបស់លោក Carlo Ancelotti ដោយបានរួមចំណែកស៊ុតបញ្ចូលទីបាន 18 គ្រាប់ និង 8 Assists។
ប្រភព: Telecomasia
-
បាល់ទាត់អន្តរជាតិ5 days ago
Ole Gunnar Solskjaer ត្រៀមឡើងកាន់តំណែងជាគ្រូបង្វឹកថ្មី របស់ក្លឹបយក្សមួយនៅលីគទួរគី
-
បាល់ទាត់អន្តរជាតិ3 days ago
Liverpool ត្រៀមឆក់ឱកាស ចុះហត្ថលេខាលើកីឡាករមួយរូបរបស់ក្លឹប Wolverhampton
-
បាល់ទាត់អន្តរជាតិ3 days ago
Tottenham Hotspur ចាប់អារម្មណ៍ចង់ចុះហត្ថលេខាលើ Milan Skriniar