Connect with us

បាល់ទាត់អន្តរជាតិ

Kai Havertz ក្លាយ​ជា​កីឡាករ​ដែល​មាន​ប្រាក់​ខែ​ច្រើន​ជាង​គេ​បំផុត​របស់ Arsenal

Published

on

កីឡាករ​ចំណូល​ថ្មី​របស់​ក្លឹប​កាំភ្លើងធំ Arsenal គឺ​កីឡាករ Kai Havertz ពេល​នេះ​ត្រូវ​បាន​គេ​ដឹង​ថា បាន​ក្លាយ​ជា​កីឡាករ​ម្នាក់​ដែល​មាន​ប្រាក់​ពលកម្ម​ច្រើន​ជាង​គេ​របស់​ក្លឹប ជាមួយ​នឹង​ប្រាក់បៀវត្សរ៍​ប្រមាណ​ជា 330,000 ផោន ក្នុង​មួយ​សប្តាហ៍ នេះ​បើ​យោងតាម​ការ​ឲ្យ​ដឹង​ពី​សារព័ត៌មាន Bild របស់​អាឡឺម៉ង់។

យ៉ាង​ណា​មិញ ប្រាក់ខែ​របស់ Havertz អាច​ឡើង​ខ្ពស់​ជាងនេះ​ទៅ​ទៀត នៅ​ពេល​ដែល​ប្រាក់​រង្វាន់​បន្ថែម​ត្រូវ​បានផ្ដល់​ឲ្យ​ពី​ក្លឹប។ គាត់​នឹង​ក្លាយ​ជា​កីឡាករ​ដែល​រក​ចំណូល​បាន​ខ្ពស់​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​​របស់​ក្លឹប បន្ទាប់​ពី​​អតីត​តារា​ឆ្នើម Mesut Ozil ដែល​មាន​ប្រាក់​ពលកម្ម 350,000 ផោន ក្នុង​មួយ​សប្ដាហ៍។

Kai Havertz ថ្មីៗ​នេះ​ទើប​តែ​បាន​ចូលរួម​ជាមួយ Arsenal ដោយ​ផ្ទេរ​ពី​តោខៀវ Chelsea ជាមួយ​នឹង​កុងត្រា​រយៈពេល​វែង។ កីឡាករ​វ័យ 24 ឆ្នាំ​រូបនេះ​បាន​បញ្ចប់​ការ​ផ្ទេរ​ជាមួយ​នឹង​តម្លៃ​ខ្លួន 65 លានផោន។ គ្រូ​បង្វឹក​របស់​ក្លឹប​កាំភ្លើងធំ Arsenal លោក Mikel Arteta ជឿជាក់​ថា កីឡាករ​សញ្ជាតិ​អាឡឺម៉ង់​រូប​នេះ អាច​ក្លាយ​ជា​តួអង្គ​សំខាន់​សម្រាប់​ក្លឹប​កាំភ្លើងធំ​នៅ​រដូវកាល​ក្រោយ បើ​ទោះបី​ជា​គាត់​បង្ហាញ​ខ្លួន​មិន​សូវល្អ​ជាមួយ Chelsea កាល​ពី​រដូវកាល​មុន​ក៏​ដោយ។

ប្រភព: Dailypost NG

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២