Connect with us

បាល់ទាត់អន្តរជាតិ

Mourinho អាច​នឹង​ទៅ​ដឹកនាំ​ក្លឹប​មួយ​នៅ Premier League រដូវកាល​ក្រោយ!!!

Published

on

យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ TEAMtalk បាន​រាយការណ៍​ថា គ្រូ​បង្វឹក​សញ្ជាតិ​ព័រទុយហ្គាល់ Jose Mourinho អាច​នឹង​វិល​ត្រឡប់​មក​បន្ត​អាជីព​របស់​គាត់​វិញ នៅ​ដើម​រដូវកាល​ក្រោយ ដោយ​ដឹកនាំ​ក្លឹប​ញញួរ​ធំ West Ham ដែល​ជា​ក្លឹប​ស្ថិត​នៅ​លីគ​កំពូល​នៃ​ប្រទេស​អង់គ្លេស (Premier League)។

យោងតាម​ប្រភព​ដដែល​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា Mourinho នឹង​មក​ជំនួស​តំណែង​គ្រូបង្វឹក​បច្ចុប្បន្ន​គឺ​លោក David Moyes ដែល​កុងត្រា​របស់​គាត់​ជា​មួយ​ក្លឹប West Ham United នឹង​ផុត​កំណត់​នៅ​ចុង​រដូវកាល​ឆាប់ៗ​ខាង​មុខ។ យ៉ាង​ណា​មិញ សម្រាប់​លោក Jose Mourinho វិញ គាត់​កំពុង​ទំនេរ​ពី​ការងារ ចាប់​តាំង​ពី​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​តំណែង​ជា​គ្រូ​បង្វឹក​របស់​ក្លឹប AS Roma មក។

គួរ​រំលឹក​ផង​ដែរ​ថា ការងារ​ចុងក្រោយ​របស់​លោក Mourinho ដោយ​ដឹកនាំ​ក្លឹប Roma គាត់​បាន​ជួយ​ឲ្យ​ក្រុម​ឈ្នះ​ពាន Conference League និង​ឡើង​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ Europa League ផង​ដែរ។ គាត់​បាន​ដឹកនាំ​ប្រកួត​សរុប​នៅ Roma ចំនួន 96 ប្រកួត, ឈ្នះ 44 ស្មើ 23 និង​ចាញ់ 29 ដង។ Mourinho ក៏​ធ្លាប់​មាន​បទ​ពិសោធន៍​ដឹកនាំ​ក្លឹប​ធំៗ​មួយ​ចំនួន​នៅ​អង់គ្លេស​ផង​ដែរ ដូច​ជា៖ Tottenham Hotspur, Manchester United និង Chelsea។

ប្រភព: Telecomasia

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២