បាល់ទាត់អន្តរជាតិ
បរាជ័យមិនអាចយក Declan Rice បាន ពេលនេះ Man City ត្រៀមចាយលុយ 90 លានផោនលើខ្សែបម្រើមួយរូបរបស់ Barcelona

ក្លឹបមេឃខៀវ Manchester City ត្រូវបានគេរាយការណ៍ថា កំពុងស្វែងរកលទ្ធភាពនៃការចុះហត្ថលេខាលើខ្សែបម្រើ Frenkie de Jong របស់ Barcelona ក្នុងអំឡុងពេលនៃទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ។ គេបានដឹងថា Man City បានព្យាយាមនាំយក Declan Rice ពី West Ham United ប៉ុន្តែទីបំផុតទឹកប្រាក់ពួកគេដេញថ្លៃតិចជាង 100 លានផោន ត្រូវបានបរាជ័យ ហើយកីឡាករសញ្ជាតិអង់គ្លេសរូបនេះបានធ្លាក់ចូលក្នុងដៃរបស់ Arsenal។
យ៉ាងណាមិញ ក្រុមរបស់លោក Pep Guardiola កំពុងលូកដៃចូលក្នុងទីផ្សារដោះដូរកីឡាករដើម្បីស្វែងរកខ្សែបម្រើកណ្តាលចំណូលថ្មីម្នាក់ ដោយសារតែការចាកចេញរបស់ Ilkay Gundogan ហើយបើយោងតាមកាសែត The Sun បានអះអាងថា De Jong បានក្លាយជាគោលដៅនៃក្លឹបម្ចាស់ជើងឯក Premier League មួយនេះ។
កីឡាករសញ្ជាតិហូឡង់រូបនេះ ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការផ្ទេរទៅកាន់ក្លឹបបិសាចក្រហម Manchester United កាលពីរដូវក្តៅឆ្នាំមុន ប៉ុន្តែបិសាចក្រហមបានបរាជ័យក្នុងការតាមប្រមាញ់គាត់ ដោយសារតែខ្សែបម្រើរូបនេះបាននិយាយជាច្រើនដងថា គាត់ចង់បន្តនៅ Camp Nou ជាមួយនឹងការលេងនៅក្នុងក្របខណ្ឌ UEFA Champions League។
មកទល់នឹងពេលនេះ Manchester United នៅតែត្រូវបានគេជឿថា នឹងកំពុងតាមដានពីស្ថានភាពរបស់កីឡាករវ័យ 26 ឆ្នាំរូបនេះ ដើម្បីអាចផ្ទេរគាត់មក Old Trafford បាន។ ទន្ទឹមនឹងនេះដែរ Barcelona ត្រូវបានគេនិយាយថា ចង់រក្សា De Jong ប៉ុន្តែនឹងពិចារណាលើសំណើរពីក្លឹបនានាដែរ ដោយសារតែស្ថានភាពហិរញ្ញវត្ថុរបស់ពួកគេ។ លើសពីនេះទៀត កីឡាករសញ្ជាតិហូឡង់រូបនេះក៏ជាកីឡាករដែលមានប្រាក់ពលកម្មដ៏ច្រើនរហូតដល់ 400,000 ផោន ក្នុងមួយសប្តាហ៍។
កាលពីរដូវកាលមុន ខ្សែបម្រើរូបនេះបានបង្ហាញខ្លួនចំនួន 43 ប្រកួត ដោយស៊ុតបញ្ចូលទីបាន 1 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបានចំនួន 4 ដង ខណៈដែលពួកគេបានឈ្នះពានលីគ La Liga។ De Jong នៅសល់កុងត្រារយៈពេល 3 ឆ្នាំទៀតជាមួយ Barcelona ប៉ុន្តែគាត់អាចនឹងចាកចេញទៅទឹកដីអង់គ្លេស ព្រោះពេលនេះ Man City ត្រៀមដេញថ្លៃ 90 លានផោន លើខ្សែបម្រើឆ្នើមរូបនេះ ដែលវាច្រើនជាងអ្វីដែលបិសាចក្រហមធ្លាប់ដាក់សំណើរលើគាត់កាលពីឆ្នាំមុនទៅទៀត។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
Cristiano Ronaldo៖ ខ្ញុំដឹងថា ហេតុអ្វីបានជា Messi ធ្វើបែបនេះ ប៉ុន្តែខ្ញុំនឹងមិនប្រាប់អ្នកទេ!…
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid ដាក់គោលដៅចង់បានគ្រូបង្វឹករូបនេះ ប្រសិនបើ Carlo Ancelotti ចាកចេញនៅឆ្នាំក្រោយ
-
បាល់ទាត់អន្តរជាតិ2 hours ago
ប៉ូលិសអេស្ប៉ាញ រកឃើញភស្ដុតាងដែល Barcelona សូកប៉ាន់អាជ្ញាកណ្ដាល