បាល់ទាត់អន្តរជាតិ
RB Leipzig កំពុងពិភាក្សាសម្រេចចុងក្រោយលើការប្រគល់ Josko Gvardiol ទៅឲ្យ Man City ជាមួយនឹងតម្លៃខ្លួន 100 លានអឺរ៉ូ

នាយកផ្នែកកីឡារបស់ក្លឹប RB Leipzig លោក Max Eberl បានបញ្ជាក់ថា ខ្សែការពារ Josko Gvardiol ពិតជាចង់ចូលរួមជាមួយ Manchester City ហើយក្លឹបទាំងពីរកំពុងពិភាក្សាគ្នាលើកិច្ចព្រមព្រៀងដែលឲ្យខ្សែការពារកណ្ដាលរូបនេះចាកចេញក្នុងរង្វង់ទឹកប្រាក់ 100 លានអឺរ៉ូ (86 លានផោន)។
កីឡាករវ័យ 21 ឆ្នាំដែលត្រូវបានគេចាត់ទុកថាជាខ្សែការពារដែលនឹងមានអនាគតត្រចះត្រចង់បំផុតម្នាក់នៅក្នុងពិភពបាល់ទាត់ ត្រូវបានគេដឹងថា បានទាក់ទាញចំណាប់អារម្មណ៍លើលោក Pep Guardiola ជាខ្លាំង។ កន្លងមកមិនមែនមានតែ Man City មួយទេដែលចង់បាន Josko Gvardiol ដោយមានក្លឹបធំៗជាច្រើនទៀតក៏បានចាប់អារម្មណ៍លើកីឡាករវ័យក្មេងដែលកំពុងឡើងជើងរូបនេះដែរ ជាពិសេសនៅពេលដែលគាត់បង្ហាញសមត្ថភាពនៅក្នុងការប្រកួត World Cup សម្រាប់ក្រុមជម្រើសជាតិក្រូអាត។
ទោះជាយ៉ាងណាក៏ដោយ Man City ហាក់ដូចជាក្លឹបដែលមានអាទិភាពក្នុងការផ្ទេរ Josko Gvardiol ជាងក្លឹបផ្សេងៗទៀត ស្របតាមលក្ខខណ្ឌដ៏ល្អរបស់ពួកគេ បូករួមទាំងការហ៊ានចាយលុយលើការនាំយកកីឡាករចំណូលថ្មី។ Gvardiol ត្រូវបានគេគិតថា បានយល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយនឹង Man City ហើយ ប៉ុន្តែប្រធានក្លឹប RB Leipzig បានបញ្ជាក់ថា ការពិភាក្សាររវាងក្លឹបទាំងពីរត្រូវរងចាំដល់ដំណាក់កាលចុងក្រោយ ដោយពួកគេចង់បានតម្លៃផ្ទេរតារាឆ្នើមរូបនេះ ជាខ្សែការពារថ្លៃបំផុតម្នាក់ក្នុងពិភពលោក។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
Cristiano Ronaldo៖ ខ្ញុំដឹងថា ហេតុអ្វីបានជា Messi ធ្វើបែបនេះ ប៉ុន្តែខ្ញុំនឹងមិនប្រាប់អ្នកទេ!…
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid ដាក់គោលដៅចង់បានគ្រូបង្វឹករូបនេះ ប្រសិនបើ Carlo Ancelotti ចាកចេញនៅឆ្នាំក្រោយ
-
បាល់ទាត់អន្តរជាតិ4 hours ago
ប៉ូលិសអេស្ប៉ាញ រកឃើញភស្ដុតាងដែល Barcelona សូកប៉ាន់អាជ្ញាកណ្ដាល