បាល់ទាត់អន្តរជាតិ
Brighton ទារ 100 លានផោនពីតោខៀវ Chelsea ដែលចង់បាន Moises Caicedo

ក្លឹបតោខៀវ Chelsea ត្រូវបានគេដឹងថា មិនមានបំណងក្នុងការបំពេញតាមឆន្ទៈនៃការទាមទារតម្លៃ 100 លានផោនពីក្លឹប Brighton សម្រាប់តម្លៃខ្លួនខ្សែបម្រើ Moises Caicedo នោះទេ។ ទោះបីជាកីឡាករវ័យ 21 ឆ្នាំរូបនេះចង់ចាកចេញពីក្លឹបបច្ចុប្បន្នរបស់ខ្លួនក៏ដោយ ប៉ុន្តែការចរចារវាង Chelsea និង Brighton បានឈានដល់ចំណុចជាប់គាំងដោយសារតម្លៃផ្ទេរដ៏ច្រើនសន្ធឹកសន្ធាប់មិនអាចទទួលយកបាន។
គ្មានអ្វីត្រូវលាក់បាំងឡើយ ដោយបច្ចុប្បន្នគ្រូបង្វឹករបស់ក្លឹបតោខៀវ Chelsea លោក Mauricio Pochettino មានបំណងចង់ពង្រឹងជម្រើសកីឡាករនៅតំបន់ខ្សែបម្រើរបស់គាត់ នៅរដូវក្តៅនេះជាមួយនឹង Ruben Loftus-Cheek, Mateo Kovacic និង N’Golo Kante ដែលបានចាកចេញពី Stamford Bridge។
តោខៀវ Chelsea បានដាក់គោលដៅដ៏សំខាន់របស់ពួកគេលើខ្សែបម្រើសញ្ជាតិអេក្វាឌ័រ Moises Caicedo នៅរដូវក្តៅនេះ ហើយក៏បានពិភាក្សាជាមួយ Brighton លើកិច្ចព្រមព្រៀងដែលអាចកើតឡើងសម្រាប់កីឡាករឆ្នើមរូបនេះដែរ។ ទោះបីជាយ៉ាងណាក៏ដោយ ឧបសគ្គមួយបានលេចឡើង ដោយយោងតាមកាសែត The Guardian បានអះអាងថា គ្រប់យ៉ាងត្រូវជាប់គាំងរវាងក្លឹបទាំងពីរ ដោយ Brighton ទាមទារចង់បានខ្ទង់ 100 លានផោនសម្រាប់ Caicedo ខណៈដែលគេជឿថា ក្លឹបនេះចង់ដើរតាមគម្រូដែល Arsenal ទិញ Declan Rice ពី West Ham United ក្នុងតម្លៃ 105 លានផោន។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ2 days ago
Cristiano Ronaldo៖ ខ្ញុំដឹងថា ហេតុអ្វីបានជា Messi ធ្វើបែបនេះ ប៉ុន្តែខ្ញុំនឹងមិនប្រាប់អ្នកទេ!…
-
បាល់ទាត់អន្តរជាតិ1 day ago
Real Madrid ដាក់គោលដៅចង់បានគ្រូបង្វឹករូបនេះ ប្រសិនបើ Carlo Ancelotti ចាកចេញនៅឆ្នាំក្រោយ
-
បាល់ទាត់អន្តរជាតិ2 days ago
អតីតកីឡាករឆ្នើម Darren Bent ប្រាប់ឈ្មោះអ្នកដែលសមនឹងឈ្នះ Ballon d’Or ឆ្នាំនេះ រវាង Haaland និង Messi