Connect with us

បាល់ទាត់អន្តរជាតិ

Joao Felix បាត់បង់​អាវ​លេខ 7 ក្រោយ​ត្រឡប់​ពី​ខ្ចី​ជើង​នៅ Chelsea វិញ

Published

on

ក្លឹប Atletico Madrid បាន​ដកយក​អាវ​លេខ 7 របស់ Joao Felix ក្រោយ​កីឡាករ​ឆ្នើម​រូប​នេះ​ត្រឡប់​ពី​ខ្ចី​ជើង​នៅ​តោខៀវ Chelsea វិញ។ យ៉ាង​ណា​មិញ Joao Felix បាន​ពាក់​អាវ​លេខ​នេះ​តាំង​ពី​គាត់​បាន​ផ្ទេរ​ពី​អតីត​ក្លឹប​ចាស់ Benfica មុន​ពេល​ខ្ចី​ជើង​ទៅ Stamford Bridge ក្នុង​ខែមករា ឆ្នាំ 2023។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ បច្ចុប្បន្ន​អាវ​លេខ 7 នេះ​ត្រូវ​បាន​ប្រគល់​ឲ្យ Antoine Griezmann នៅ​មុន​រដូវកាល​ថ្មី 2023/2024។ ដោយ​ឡែក Joao Felix បាន​មក​ដល់ Atletico Madrid ក្នុង​កិច្ច​ព្រមព្រៀង​តម្លៃ 113 លានផោន ក្នុង​ឆ្នាំ 2019 ប៉ុន្តែ​ការ​បង្ហាញ​ខ្លួន​របស់​គាត់​នៅ​ក្នុង​ក្របខណ្ឌ​កំពូល​របស់​អេស្ប៉ាញ La Liga មិន​សម​ប្រកប​ដូច​ការ​រំពឹង​ទុក​របស់​ក្លឹប​ឡើយ។

ស្រប​ពេល​ដែល​ទំនាក់ទំនង​របស់​គាត់​ជាមួយ​គ្រូ​បង្វឹក​លោក Diego Simeone ក៏​កាន់តែ​យ៉ាប់​យ៉ឺន​ផង​ដែរ​នោះ ក្លឹប​យក្ស​អេស្ប៉ាញ Atletico Madrid បាន​បញ្ជូន​កីឡាករ​វ័យ 23 ឆ្នាំ​រូប​នេះ​ឲ្យ​ខ្ចី​ជើង​រយៈពេល​ពាក់​កណ្ដាល​រដូវកាល​ទៅ​តោខៀវ Chelsea ដោយ​ពេល​នោះ​គេ​ដឹង​ថា តោខៀវ​បាន​ចំណាយ​ប្រាក់ 16 លានផោន ដើម្បី​យក Joao Felix ក្នុង​លក្ខខណ្ឌ​ខ្ចីជើង ប៉ុន្តែ​ពួក​គេ​មិន​បាន​ជ្រើសយក​ជម្រើស​នៃ​ការ​ទិញ​ផ្ដាច់កុងត្រា​របស់​គាត់​ឡើយ ហើយ​ឲ្យ​កីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់​រូប​នេះ​ត្រឡប់​មក​ក្លឹប​ចាស់​វិញ​នៅ​រដូវក្ដៅ​នេះ។

ប្រភព: Dailypost NG

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២