បាល់ទាត់អន្តរជាតិ
ប្រកួតថ្ងៃមុន Moises Caicedo តាមបិទ Messi បែកផ្សែង (មានវីដេអូ)

កីឡាករឆ្នើម Lionel Messi បានចាប់ផ្តើមយុទ្ធនាការនៃការប្រកួតបើកឆាកជម្រុះ World Cup 2026 របស់អាហ្សង់ទីន ទល់នឹងអេក្វាឌ័រកាលពីម្សិលមិញ ខណៈដែលក្រុមជម្រើសជាតិរបស់គាត់បានយកឈ្នះអេក្វាឌ័រ ជាមួយនឹងលទ្ធផល 1 ទល់នឹង 0។ គ្រាប់មួយគ្រាប់របស់អាហ្សង់ទីននោះ គឺជាការស៊ុតបញ្ចូលទីហ្វ្រីឃីគដ៏ល្អរបស់ Lionel Messi។
អ្វីដែលគួរឲ្យកត់សម្គាល់ខ្លាំងនៅក្នុងការប្រកួតនោះគឺខ្សែបម្រើ Moises Caicedo របស់ក្លឹបតោខៀវ Chelsea ដែលលេងនៅក្នុងក្រុមជម្រើសជាតិអេក្វាឌ័រ បានព្យាយាមតាមបិទ Messi ស្ទើររកកន្លែងបោះបាល់ចេញមិនបាន។ Moises Caicedo បានតាម Messi គ្រប់ជំហាន ប៉ុន្តែជាលទ្ធផលតារាឆ្នើមសញ្ជាតិអាហ្សង់ទីនរូបនេះនៅតែអាចរកឱកាសស៊ុតបាន និងថែមទាំងជាម្ចាស់គ្រាប់បាល់នៃជ័យជំនះនៃក្រុមរបស់គាត់ទៀតផង។
ទស្សនាវីដេអូខាងក្រោម៖
ប្រភព: Sportsbrief
-
បាល់ទាត់អន្តរជាតិ2 days ago
Aguero ប្រាប់ឈ្មោះគ្រូបង្វឹករូបនេះ ដែលខ្លួនចង់ឲ្យមកដឹកនាំក្រុមជម្រើសជាតិអាហ្សង់ទីន
-
បាល់ទាត់អន្តរជាតិ2 days ago
អតីតកីឡាករមួយរូបរបស់ Man United ថា ខ្លួនពិតជាមិនយល់ឡើយ ហេតុអ្វីក្លឹបនាំយក Onana មកជំនួសអ្នកចាំទីដែលឈ្នះស្រោមដៃមាសកាលពីរដូវកាលមុន
-
បាល់ទាត់អន្តរជាតិ2 days ago
Joao Felix បញ្ជាក់ថា ខ្លួនបានបោះបង់លុយជាច្រើន ដើម្បីចូលរួមជាមួយ Barcelona