បាល់ទាត់អន្តរជាតិ
Newcastle ត្រៀមចាយលុយ 80 លានអឺរ៉ូ កាត់មុខ Man United និង Real Madrid

ក្លឹប Newcastle United បានឈូកដៃចូលរួមក្នុងការប្រជែងដើម្បីចុះហត្ថលេខាលើ ខ្សែប្រយុទ្ធម្នាក់ក្នុងចំណោមខ្សែប្រយុទ្ធដែលគេចង់បានបំផុតនៅតំបន់អឺរ៉ុបនាពេលបច្ចុប្បន្ន។ ក្លឹបអ្នកមាននៅអង់គ្លេសមួយនេះគ្រោងនឹងចាប់ផ្តើមការដេញថ្លៃដ៏ខ្ពស់មួយចំនួន 80 លានអឺរ៉ូ សម្រាប់តម្លៃខ្លួន Goncalo Ramos។
ការហ៊ានដេញថ្លៃជាលើកដំបូងក្នុងចំនួនទឹកប្រាក់ដ៏ធំបែបនេះរបស់ Newcastle United ហាក់ដូចជាបានកាត់មុខក្លឹបធំៗជាច្រើន ដែលរួមមានទាំងបិសាចក្រហម Manchester United និង Real Madrid ផងដែរ ដោយពួកគេក៏ចាប់អារម្មណ៍ខ្លាំងទៅលើខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់រូបនេះដូចគ្នា។
ខ្សែប្រយុទ្ធ Goncalo Ramos បានទទួលភាពទាក់ទាញខ្លាំង បន្ទាប់ពីរូបគេបានស៊ុតបញ្ចូលទីបាន 3 គ្រាប់ឲ្យព័រទុយហ្គាល់ក្នុងការប្រកួតវគ្គ 16 ក្រុមចុងក្រោយនៃការប្រកួត FIFA World Cup ឆ្នាំ 2022 នៅប្រទេសកាតា។ ខ្សែប្រយុទ្ធវ័យក្មេងរូបនេះបន្តភាពលេចធ្លោរនៅក្លឹបរបស់ខ្លួនដោយស៊ុតបញ្ចូលទីបាន 27 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបាន 12 ដង ក្នុងការប្រកួតចំនួន 47 ប្រកួតសម្រាប់ Benfica កាលពីរដូវកាលមុន។
ក្លឹបបិសាចក្រហមរបស់លោក Erik ten Hag ត្រូវបានផ្សារភ្ជាប់ជាយូរមកហើយជាមួយនឹងការផ្ទេរ Goncalo Ramos ខណៈដែល Real Madrid ក៏បានដាក់រ៉ាដាលើគាត់ដែរ សម្រាប់ជាអ្នកជំនួសរយៈពេលវែងរបស់ Karim Benzema។ ស្របពេលដែលក្លឹបទាំងពីរនេះមិនទាន់បានដាក់សំណើរជាផ្លូវការណ៍នោះ Newcastle ត្រូវបានគេរាយការណ៍ថា ត្រៀមទឹកប្រាក់នៃការដេញថ្លៃបំបែកកំណត់ត្រានៃក្លឹបរបស់ខ្លួនចំនួន 80 លានអឺរ៉ូ សម្រាប់ Goncalo Ramos បើទោះបីជាបច្ចុប្បន្នពួកគេមាន Alexander Isak ក៏ដោយ។
ប្រភព: Dailypost NG