បាល់ទាត់អន្តរជាតិ
ផ្លូវការណ៍៖ Arsenal ប្រកាសពីការចុះហត្ថលេខាលើខ្សែការពារ Jurrien Timber

កាលពីម្សិលមិញនេះក្លឹបកាំភ្លើងធំ Arsenal បានប្រកាសបញ្ជាក់ជាផ្លូវការណ៍ពីការចុះហត្ថលេខាលើខ្សែការពារសញ្ជាតិហូឡង់ Jurrien Timber ដោយផ្ទេរពីក្លឹប AFC Ajax។ កីឡាករវ័យ 22 ឆ្នាំរូបនេះបានចូលរួមជាមួយ Arsenal ក្នុងកុងត្រារយៈពេល 5 ឆ្នាំ ដែលមានសុពលភាពរហូតដល់ឆ្នាំ 2028។
យ៉ាងណាមិញ ក្លឹបកាំភ្លើងធំ Arsenal ត្រូវបានគេជឿថា បានចំណាយប្រាក់ដំបូងឲ្យ Ajax លើការផ្ទេរ Jurrien Timber ប្រហែលជា 34.2 លានផោន ហើយអាចឡើងដល់ 38.5 លានផោនជាមួយនឹងប្រាក់រង្វាន់បន្ថែមទៀត អាស្រ័យលើលក្ខខណ្ឌដែលក្លឹបទាំងពីរបានឯកភាពជាមួយគ្នា។
Jurrien Timber បានក្លាយជាកីឡាករចំណូលថ្មីទី 2 របស់ Arsenal នៅរដូវក្តៅនេះ បន្ទាប់ពីខ្សែបម្រើប្រយុទ្ធ Kai Havertz ដែលផ្ទេរពី Chelsea។ ខ្សែការពារវ័យ 22 ដែលមានជំនាញជើងស្ដាំរូបនេះ ត្រូវបានគេរំពឹងថា នឹងក្លាយជាផ្នែកមួយដ៏សំខាន់នៃក្រុមរបស់លោក Mikel Arteta សម្រាប់ដំណើរផ្សងព្រេងលើកពានលីគ និងពានធំៗផ្សេងទៀតនៅរដូវកាលថ្មីខាងមុខ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ1 day ago
Mario Balotelli អះអាងថា កីឡាកររូបនេះមានបច្ចេកទេសញាក់បាល់ល្អជាង Neymar
-
បាល់ទាត់អន្តរជាតិ11 hours ago
អស់ល្អនឹងគ្នាបាត់! Boateng ថា គាត់និយាយកុហកដែលថា Messi ជាកីឡាករល្អបំផុត ព្រោះគ្រាន់តែចង់លេងនៅ Barcelona
-
បាល់ទាត់អន្តរជាតិ23 hours ago
Xavi ប្រាប់ឈ្មោះខ្សែប្រយុទ្ធ 3 រូប ដែលគាត់ពិបាកទប់ទល់បំផុត ក្នុងនាមជាគ្រូបង្វឹកម្នាក់របស់ Barcelona