Connect with us

បាល់ទាត់អន្តរជាតិ

Jurrien Timber វិល​ត្រឡប់​ចូល​ទីលាន​វិញ មុន​ការ​ប្រកួត UCL ទល់​នឹង FC Porto

Published

on

ក្លឹប​កាំភ្លើងធំ Arsenal បាន​ដាក់​បញ្ចូលឈ្មោះ Jurrien Timber ទៅ​ក្នុង​ក្រុម​របស់​ពួក​គេ​សម្រាប់​ការ​ត្រៀម​ប្រកួត UEFA Champions League នៃ​វគ្គ 16 ក្រុម​ចុងក្រោយ​របស់​ពួក​គេ​ដែល​ត្រូវ​ជួប​តទល់​ជាមួយ​នឹង​ក្រុម​ខ្លាំង​មក​ពី​ព័រទុយហ្គាល់ FC Porto នៅ​ចុង​ខែ​នេះ។

ខ្សែ​ការពារ​វ័យ 22 ឆ្នាំ​រូប​នេះ ទើប​នឹង​បាន​ចូលរួម​ជាមួយ​ក្លឹប​កាំភ្លើងធំ Arsenal ដោយ​ផ្ទេរ​ពី Ajax ក្នុង​តម្លៃ 38 លានផោន​កាល​ពី​ដើម​រដូវកាល​កន្លង​ទៅ ហើយ​គាត់​ជា​កីឡាករ​ដែល​មាន​កុងត្រា​រយៈពេល​វែង​មួយ​រូប​របស់​ក្លឹប ដោយសុពលភាព​នៃ​កុងត្រា​គឺ​រហូត​ដល់​ខែ​មិថុនា ឆ្នាំ 2028។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ ខ្សែការពារ​ឆ្នើម​សញ្ជាតិ​ហូឡង់ Jurrien Timber បាន​រងរបួស​ធ្ងន់ធ្ងរ​ពាក់​ព័ន្ធ​នឹង ACL ក្នុង​ការ​ប្រកួត Premier League ជា​លើក​ដំបូង​របស់​គាត់ កាល​ពី​ខែ​សីហា ឆ្នាំ​មុន ហើយ​ចាប់​តាំង​ពី​ពេលនោះ​មក គាត់​បាន​ចំណាយ​ពេល​វេលា​ដ៏​យូរនៅ​ក្រៅ​ទីលាន​ដើម្បី​ហ្វឹកហាត់​កាយសម្បទារ​ឲ្យ​ល្អ​ប្រសើរ​ឡើង​វិញ បន្ទាប់​ពី​​វះកាត់​រួច​រាល់។

យ៉ាង​ណា​ក៏​ដោយ Arsenal បាន​បង្ហាញ​ថា ខ្សែការពារ​ស្លាប​របស់​ពួក​គេ Jurrien Timber អាច​ត្រឡប់​មក​ទីលាន​វិញ​បាន​ហើយ ខណៈ​ដែល​គេ​ក៏​បាន​បញ្ចូល​ឈ្មោះ​ខ្សែ​ការពារ​រូប​នេះ នៅក្នុង​ក្រុម​របស់​ខ្លួន​សម្រាប់​ត្រៀម​ប្រកួត​ក្របខ័ណ្ឌ UEFA Champions League នា​ពេល​ខាង​មុខ​ផង​ដែរ។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២