បាល់ទាត់អន្តរជាតិ
Romelu Lukaku ចាកចេញ ដោយបន្សល់ទុករឿងល្អក់កករនៅ Inter Milan

ក្លឹប Inter Milan ត្រូវបានគេដឹងថា កំពុងមិនសប្បាយចិត្តនឹង Romelu Lukaku ព្រោះខ្សែប្រយុទ្ធដែលខ្ចីជើងពីក្លឹបតោខៀវ Chelsea រូបនេះ បានពិភាក្សាជាមួយក្លឹបជាគូប្រជែងនៅ Serie A របស់ពួកគេគឺ Juventus។ យោងតាម Sky Sport អ៊ីតាលីបានឲ្យដឹងថា Lukaku មិនឆ្លើយតបនឹងប្រធានក្លឹប Inter Milan និងមិត្តរួមក្រុមចាស់របស់ខ្លួនទេ ដោយគាត់កំពុងត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួមជាមួយ Juventus។
យ៉ាងណាមិញ Romelu Lukaku បានចំណាយពេលនៅរដូវកាលមុន ក្នុងលក្ខខ័ណ្ឌខ្ចីជើងនៅ Inter Milan។ ក្រោយចប់ការខ្ចីជើង ក្លឹប Inter Milan និង Chelsea កំពុងពិភាក្សាលើអនាគតរបស់គាត់។ ទោះជាយ៉ាងណាក៏ដោយអំឡុងពេលនោះ មេធាវីរបស់ខ្សែប្រយុទ្ធរូបនេះ មិនបានទាក់ទងជាមួយ Inter Milan និង Chelsea ទេ ដោយជំនួសមកវិញជាការចរចាបញ្ចប់កិច្ចព្រមព្រៀងតម្លៃប្រហែល 37 លានអឺរ៉ូទៅ Juventus ទៅវិញ។
គេជឿថា Lukaku ត្រូវបានល្បួងដោយសំណើរនៃលក្ខខណ្ឌល្អមួយពី Juventus ខណៈដែល Inter Milan បានដាក់សំណើរជាទឹកប្រាក់ 35 លានអឺរ៉ូ បូកនឹងប្រាក់បន្ថែម 5 លានអឺរ៉ូបន្ថែមទៀត តែការដេញថ្លៃរបស់ Juventus មានតម្លៃ 37.5 លានអឺរ៉ូ បូកនឹងប្រាក់ 2.5 លានអឺរ៉ូបន្ថែម។ ទោះបីជាយ៉ាងណាក៏ដោយ Juventus នៅតែមិនទាន់ត្រៀមខ្លួនរួចរាល់ក្នុងការផ្តល់ជូនសំណើរជាផ្លូវការលើ Lukaku នោះទេ ដោយពួកគេត្រូវការលក់ Dusan Vlahovic ជាមុនសិន។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ1 day ago
Mario Balotelli អះអាងថា កីឡាកររូបនេះមានបច្ចេកទេសញាក់បាល់ល្អជាង Neymar
-
បាល់ទាត់អន្តរជាតិ11 hours ago
អស់ល្អនឹងគ្នាបាត់! Boateng ថា គាត់និយាយកុហកដែលថា Messi ជាកីឡាករល្អបំផុត ព្រោះគ្រាន់តែចង់លេងនៅ Barcelona
-
បាល់ទាត់អន្តរជាតិ24 hours ago
Xavi ប្រាប់ឈ្មោះខ្សែប្រយុទ្ធ 3 រូប ដែលគាត់ពិបាកទប់ទល់បំផុត ក្នុងនាមជាគ្រូបង្វឹកម្នាក់របស់ Barcelona