Connect with us

បាល់ទាត់អន្តរជាតិ

Barcelona សុខ​ចិត្ត​ឲ្យ De Jong ទៅ Man City ដើម្បី​ដូរ​យក Bernardo Silva

Published

on

ក្លឹប​អ្នក​មាន​បុណ្យ Barcelona ត្រូវ​បាន​គេ​រាយការណ៍​ថា ត្រៀម​នឹង​ផ្ដល់​ជូន Frenkie de Jong ទៅ​ឲ្យ Manchester City ដើម្បី​ដោះដូរ​យក Bernardo Silva ទៅ​កាន់ Camp Nou វិញ ក្នុង​អំឡុង​ពេល​នៃ​ទីផ្សារ​ដោះដូរ​កីឡាករ​រដូវក្តៅ​នេះ។ ក្លឹប​យក្ស​កាតាឡាន់​ត្រូវ​តែ​ធ្វើ​បែប​នេះ ប្រសិន​បើ​ពួក​គេ​នៅ​តែ​ចង់​បាន Bernardo Silva ព្រោះ​ហិរញ្ញ​វត្ថុ​នៅ​តែ​ជា​ចំណោទ​បញ្ហា​សម្រាប់​ក្លឹប។

Barcelona ត្រូវ​បាន​គេ​ដឹង​ថា នៅ​តែ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ក្នុង​​ការ​តាម​ប្រមាញ់ Bernardo នៅ​រដូវ​ក្ដៅ​នេះ ស្រប​ពេល​ដែល​ខ្សែ​ប្រយុទ្ធ​ស្លាប​រូប​នេះ​ក៏​បាន​ទទួល​សំណើរ​ពី​​ក្លឹប​នៅ​អារ៉ាប៊ីសាអូឌីត​មួយ​ចំនួន​ផង​ដែរ។ គិត​មក​ទល់​នឹង​ពេល​នេះ Barcelona បាន​ចុះ​ហត្ថលេខា​លើ​កីឡាករ​ចំណូល​ថ្មី​ពីរ​រូប​ហើយ ដែល​សុទ្ធ​តែ​ជា​កីឡាករ​ផុត​កុងត្រា ហើយ​មិន​ចំណាយ​ប្រាក់​ផ្ទេរ​គឺ Ilkay Gundogan និង Inigo Martinez។

យោងតាម​សេចក្ដី​រាយការណ៍​ពី FootballTransfers បាន​ឲ្យ​ដឹង​ថា ក្លឹប​អ្នក​មាន​បុណ្យ Barcelona ដឹង​ពី​ចំណាប់​អារម្មណ៍​របស់ Man City លើ De Jong ហើយ​កំពុង​ពិចារណា​ប្រើប្រាស់​កីឡាករ​សញ្ជាតិ​ហូឡង់​រូប​នេះ​ក្នុង​កិច្ចព្រមព្រៀង​ដោះដូរ​ដែល​ពួក​គេ​គិត​ថា នឹង​ផ្ដល់​ផល​ចំណេញ​ដល់​ខ្លួន។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២