បាល់ទាត់អន្តរជាតិ
Harry Maguire បង្ហើបថា គាត់ជិតចាកចេញពីតំណែងជាកាពីតែនក្រុមរបស់បិសាចក្រហមហើយ

ខ្សែការពារ Harry Maguire បានប្រកាសជាផ្លូវការណ៍នៅលើអាខោន Twitter របស់ខ្លួនថា គាត់លែងជាកាពីតែនក្រុមរបស់ក្លឹបបិសាចក្រហម Manchester United ទៀតហើយ ដោយខ្សែការពារកណ្តាលរូបនេះនឹងចាកចេញពីក្លឹបបច្ចុប្បន្នរបស់ខ្លួននៅរដូវក្តៅនេះ។ កីឡាករសញ្ជាតិអង់គ្លេសរូបនេះ បានបាត់បង់តួនាទីជាជម្រើសដំបូងរបស់ក្រុមបន្ទាប់ពីមានវត្តមានរបស់ Lisandro Martinez និង Raphael Varane ដែលជាកីឡាករដ៏សំខាន់របស់ក្រុម។
ទោះជាយ៉ាងណាក៏ដោយលោក Erik ten Hag នៅតែឲ្យ Harry Maguire កាន់កាប់តួនាទីជាកាពីតែនក្រុមកាលពីរដូវកាលមុន 2022-2023 ខណៈដែលគាត់មិនសូវមានឱកាសចូលលេងក្នុងប្រកួតសំខាន់របស់ក្រុមក៏ដោយ។ ការបង្ហាញខ្លួនដែលបរាជ័យចុងក្រោយរបស់ Maguire គឺពេលដែលបិសាចក្រហមបានចាញ់ Brighton និង Brentford។
យ៉ាងណាមិញ West Ham United និង Newcastle United ត្រូវបានគេគិតថា កំពុងពិចារណាលើការដាក់សំណើរលើ Harry Maguire។ ទន្ទឹមនឹងនេះដែរ តំណែងប្រធានក្រុមថ្មីនៅក្លឹបបិសាចក្រហមត្រូវបានគេគិតថា នឹងធ្លាក់ទៅលើខ្សែបម្រើសញ្ជាតិព័រទុយហ្គាល់ Bruno Fernandes។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ1 day ago
Mario Balotelli អះអាងថា កីឡាកររូបនេះមានបច្ចេកទេសញាក់បាល់ល្អជាង Neymar
-
បាល់ទាត់អន្តរជាតិ12 hours ago
អស់ល្អនឹងគ្នាបាត់! Boateng ថា គាត់និយាយកុហកដែលថា Messi ជាកីឡាករល្អបំផុត ព្រោះគ្រាន់តែចង់លេងនៅ Barcelona
-
បាល់ទាត់អន្តរជាតិ24 hours ago
Xavi ប្រាប់ឈ្មោះខ្សែប្រយុទ្ធ 3 រូប ដែលគាត់ពិបាកទប់ទល់បំផុត ក្នុងនាមជាគ្រូបង្វឹកម្នាក់របស់ Barcelona