បាល់ទាត់អន្តរជាតិ
Newcastle ដាក់សំណើរ 82 លានផោន ដើម្បីទិញយក Kvaratskhelia

ក្លឹប Newcastle United ត្រូវបានគេរាយការណ៍ថា បានដាក់សំណើរ 82 លានផោន សម្រាប់ខ្សែប្រយុទ្ធ Khvicha Kvaratskhelia របស់ក្លឹប Napoli។ កីឡាករវ័យ 22 ឆ្នាំរូបនេះបានដើរតួយ៉ាងសំខាន់សម្រាប់ភាពជោគជ័យនៃការឈ្នះពាន Serie A របស់ក្រុម កាលពីរដូវកាលមុន។
ខ្សែប្រយុទ្ធស្លាប Kvaratskhelia ស៊ុតបញ្ចូលទីបាន 12 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបានចំនួន 13 ដង ក្នុងការបង្ហាញខ្លួន 34 ប្រកួត ក្នុងក្របខ័ណ្ឌកំពូលរបស់ប្រទេសអ៊ីតាលី។ Kvaratskhelia ក៏បានបង្ហាញនូវទម្រង់លេងដ៏ល្អសម្រាប់ Napoli ក្នុងការប្រកួតក្របខ័ណ្ឌ UEFA Champions League ផងដែរ ដោយស៊ុតបញ្ចូលទីបាន 2 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបានចំនួន 4 ដង។
ដោយឡែក កីឡាករសញ្ជាតិហ្សកហ្ស៊ីរូបនេះនៅសល់កុងត្រារយៈពេល 4 ឆ្នាំទៀតជាមួយក្លឹបបច្ចុប្បន្នរបស់ខ្លួន ប៉ុន្តែគាត់ត្រូវបានគេជឿថា កំពុងត្រូវបានល្បួងដោយក្លឹបធំៗជាច្រើននៅជុំវិញពិភពលោក។ Newcastle, Real Madrid, Paris Saint-Germain និង Manchester City ត្រូវបានគេដឹងថា ជាក្លឹបដែលស្ថិតក្នុងចំណោមអ្នកពេញចិត្តនឹងសមត្ថភាពរបស់ Kvaratskhelia។
យោងតាមការចុះផ្សាយរបស់ Corriere dello Sport បានឲ្យដឹងថា ពេលនេះក្លឹប Newcastle កំពុងដាក់សំណើរដេញថ្លៃជាទឹកប្រាក់បំបែកកំណត់ត្រារបស់ក្លឹបចំនួន 82 លានផោន។ ដូចគ្នានេះដែរ Napoli មិនទាន់ឆ្លើយតបទៅនឹងការសំណើរនោះនៅឡើយទេ ប៉ុន្តែ Newcastle នឹងអាចហ៊ានឡើងថ្លៃរហូតដល់ 85 លានផោន សម្រាប់ការផ្ទេរ Kvaratskhelia មកទឹកដីអង់គ្លេសនៅរដូវក្ដៅនេះ។
ប្រភព: Sportsmole