បាល់ទាត់អន្តរជាតិ
Chelsea ចុះហត្ថលេខាលើខ្សែប្រយុទ្ធវ័យ 18 មួយរូបពីក្លឹប Santos

កាលពីម្សិលមិញនេះក្លឹបតោខៀវ Chelsea បានប្រកាសឲ្យដឹងថា ពួកគេបានបញ្ចប់ការចុះហត្ថលេខាលើខ្សែប្រយុទ្ធស្លាបសញ្ជាតិប្រេស៊ីល Angelo Gabriel ពីក្លឹប Santos។ កីឡាករវ័យ 18 ឆ្នាំរូបនេះត្រូវបានគេដឹងថា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរយៈពេលវែងនៅ Stamford Bridge ទោះបីជាកុងត្រាពិតប្រាកដរបស់គាត់មិនត្រូវបានបង្ហាញដោយក្លឹបក៏ដោយ។
តម្លៃនៃការនាំចូល Angelo Gabriel របស់តោខៀវ Chelsea ត្រូវបានគេប៉ាន់ប្រមាណថា ប្រហែលជា 15 លានអឺរ៉ូ (12.8 លានផោន)។ ទន្ទឹមនឹងនេះដែរ Angelo Gabriel ដែលជាកីឡាករចំណូលថ្មី អាចនឹងចូលរួមជាមួយមិត្តរួមក្រុមរបស់គាត់ក្នុងដំណើរប្រកួតមិត្តភាពមុនបើករដូវកាលនៅសហរដ្ឋអាមេរិក។
Angelo Gabriel គឺជាកីឡាករក្មេងបំផុតក្នុងប្រវត្តិសាស្ត្រនៃក្របខ័ណ្ឌកំពូលរបស់ប្រទេសប្រេស៊ីល ព្រោះពេលដែលគាត់បានបង្ហាញខ្លួនជាលើកដំបូងជាមួយក្រុមឈុតធំនៅក្នុងឆ្នាំ 2020 ខ្សែប្រយុទ្ធរូបនេះមានអាយុត្រឹមតែ 15 ឆ្នាំ និង 308 ថ្ងៃប៉ុណ្ណោះ។ គិតមកទល់នឹងពេលនេះ Angelo Gabriel លេងឲ្យក្លឹប Santos សរុបបាន 129 ប្រកួតហើយ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
Cristiano Ronaldo៖ ខ្ញុំដឹងថា ហេតុអ្វីបានជា Messi ធ្វើបែបនេះ ប៉ុន្តែខ្ញុំនឹងមិនប្រាប់អ្នកទេ!…
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid ដាក់គោលដៅចង់បានគ្រូបង្វឹករូបនេះ ប្រសិនបើ Carlo Ancelotti ចាកចេញនៅឆ្នាំក្រោយ
-
បាល់ទាត់អន្តរជាតិ2 days ago
អតីតកីឡាករឆ្នើម Darren Bent ប្រាប់ឈ្មោះអ្នកដែលសមនឹងឈ្នះ Ballon d’Or ឆ្នាំនេះ រវាង Haaland និង Messi