បាល់ទាត់អន្តរជាតិ
De Gea បដិសេធសំណើរផ្ទេរ ពីក្លឹបយក្សមួយនៅអ៊ីតាលី

កីឡាករដែលបច្ចុប្បន្នគ្មានតម្លៃខ្លួន David de Gea ដែលជាអតីតអ្នកចាំទីរបស់ក្លឹបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថា បានបដិសេធឱកាសដើម្បីក្លាយជាអ្នកជំនួសកន្លែងរបស់ Andre Onana នៅ Inter Milan (នេះបើយោងតាមការចុះផ្សាយរបស់ Daily Record)។
យ៉ាងណាមិញ បច្ចុប្បន្ន Inter Milan កំពុងត្រូវការជាចាំបាច់នូវបេក្ខភាពអ្នកចាំទីដៃទីមួយ បន្ទាប់ពី Andre Onana បានចាកចេញទៅចូលរួមជាមួយ Manchester United និងត្រូវបានប្រកាសជាផ្លូវការណ៍កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។ អ្នកចាំទីរូបនេះ ផ្ទេរមកបិសាចក្រហមជាមួយនឹងតម្លៃផ្ទេរ 51 លានអឺរ៉ូ ខណៈដែលគាត់ជាអ្នកចាំទីដៃទីមួយដែលមកជំនួស David de Gea។
ដូចគ្នានេះដែរ David de Gea បានចាកចេញពីបិសាចក្រហមបន្ទាប់ពីចរចាបន្តកុងត្រាថ្មីមិនត្រូវគ្នា ហើយគេដឹងថា កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះចង់បានប្រាក់បៀវត្សរ៍ ដែលកាត់ថ្លៃបង់ពន្ធរួចរាល់ ហើយសល់ 10 លានអឺរ៉ូ។ ក្លឹបយក្សរបស់អ៊ីតាលី Inter Milan ត្រូវបានគេរាយការណ៍ថាបានដាក់សំណើរដល់ De Gea ចំនួនទឹកប្រាក់ពាក់កណ្តាលនៃអ្វីដែលគាត់ចង់បាន ដែលជាហេតុផលធ្វើឲ្យអ្នកចាំទីវ័យ 32 ឆ្នាំរូបនេះបដិសេធ។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ1 day ago
Mario Balotelli អះអាងថា កីឡាកររូបនេះមានបច្ចេកទេសញាក់បាល់ល្អជាង Neymar
-
បាល់ទាត់អន្តរជាតិ13 hours ago
អស់ល្អនឹងគ្នាបាត់! Boateng ថា គាត់និយាយកុហកដែលថា Messi ជាកីឡាករល្អបំផុត ព្រោះគ្រាន់តែចង់លេងនៅ Barcelona
-
បាល់ទាត់អន្តរជាតិ1 day ago
Xavi ប្រាប់ឈ្មោះខ្សែប្រយុទ្ធ 3 រូប ដែលគាត់ពិបាកទប់ទល់បំផុត ក្នុងនាមជាគ្រូបង្វឹកម្នាក់របស់ Barcelona