បាល់ទាត់អន្តរជាតិ
Xavi មិនចង់បានខ្សែបម្រើថ្មីបន្ថែមទៀតទេ ហើយកំពុងពិចារណាថា តើអ្នកណាខ្លះនឹងត្រូវអង្គុយនៅកៅអីបម្រុង
ខ្សែបម្រើ Oriol Romeu គឺជាកីឡាករចុងក្រោយដែល Barcelona បានផ្ទេរចូលនៅរដូវក្តៅនេះ។ Romeu ជាកីឡាករចំណូលថ្មីដែលផ្ទេរក្នុងតម្លៃ 5 លានអឺរ៉ូប៉ុណ្ណោះ ហើយគាត់ប្រហែលជាមិនមែនជម្រើសដំបូងរបស់ក្លឹបយក្សកាតាឡាន់ឡើយ។ គេដឹងថា Oriol Romeu នឹងមិនទទួលបានទំនុកចិត្តពីគ្រូបង្វឹករបស់ Barcelona លោក Xavi Hernandez នោះទេ។
យោងតាមរបាយការណ៍ El Nacional បានឲ្យដឹងថា ចំណូលចិត្តដំបូងរបស់ Xavi គឺចង់ប្រើប្រាស់ Sergio Busquets ប៉ុន្តែកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះបានចាកចេញទៅ Inter Miami។ បន្ទាប់មកទៀត Xavi បានកំណត់គោលដៅផ្ទេរខ្សែបម្រើ Martin Zubimendi របស់ក្លឹប Real Sociedad ប៉ុន្តែកីឡាករវ័យ 24 ឆ្នាំរូបនេះមិនចង់ចាកចេញពីក្លឹបឡើយ។ ក្រោយមកទៀត Xavi បានប្តូរទៅការចង់បានតារាឆ្នើមរបស់ Bayern Munich គឺកីឡាករ Joshua Kimmich ប៉ុន្តែក្លឹបយក្សអាឡឺម៉ង់នឹងមិនលក់កាពីតែនក្រុមរបស់ពួកគេនៅរដូវក្ដៅនេះទេ។
ក្រៅពីនេះ Marcelo Brozovic ក៏ត្រូវបានពិចារណាផងដែរជាមួយនឹងការផ្ទេរដោយគ្មានតម្លៃខ្លួន ប៉ុន្តែកីឡាករសញ្ជាតិក្រូអាតរូបនេះបានយល់ព្រមទៅលេងនៅក្លឹប Al-Nassr របស់ Cristiano Ronaldo។ មិនមានកីឡាករណាដែលគ្រូបង្វឹកលោក Xavi Hernandez ចង់បានទៀតនោះទេ ហើយគាត់កំពុងពិចារណាលើកីឡាករដែលមានស្រាប់។ តាមការសន្និដ្ឋាន គេគិតថា Xavi ទំនងជានឹងប្រើប្រាស់ Frenkie de Jong ជាជម្រើសដំបូង ជាមួយនឹង Ilkay Gundogan ខណៈដែល Gavi និង Pedri ត្រូវផ្លាស់ប្ដូរគ្នាលេងម្ដងម្កាល។ សម្រាប់ Romeu នឹងត្រូវអង្គុយនៅកៅអីបម្រុង។
ប្រភព: Sportskeeda
-
បាល់ទាត់អន្តរជាតិ3 days ago
ផ្លូវការណ៍៖ West Ham ប្រកាសតែងតាំង Graham Potter ជាគ្រូបង្វឹកថ្មីរបស់ខ្លួន
-
បាល់ទាត់អន្តរជាតិ3 days ago
Cristiano Ronaldo ស្នើរឲ្យក្លឹប Al-Nassr ចុះហត្ថលេខាលើកីឡាករមួយរូបរបស់បិសាចក្រហម
-
បាល់ទាត់អន្តរជាតិ23 hours ago
កីឡាករ 2 រូបរបស់ Barcelona កំពុងស្ថិតក្នុងរ៉ាដានៃការចង់បានរបស់ក្លឹបនៅអារ៉ាប៊ីសាអូឌីត