បាល់ទាត់អន្តរជាតិ
Bruno Fernandes ប្រាប់មូលហេតុសំខាន់ ដែលធ្វើឲ្យគាត់ត្រូវបានគ្រូបង្វឹកជ្រើសរើសធ្វើជាកាពីតែនក្រុមថ្មី

កាពីតែនក្រុមថ្មីរបស់ក្លឹបបិសាចក្រហម Manchester United គឺកីឡាករ Bruno Fernandes បាននិយាយអំពីមោទនភាពរបស់គាត់ដែលត្រូវបានតែងតាំងជាប្រធានក្រុមថ្មីជំនួសតំណែងរបស់ Harry Maguire។ ថ្លែងបន្ទាប់ពីប្រកួតដែលទទួលជ័យជម្នះ 2-0 លើ Arsenal ក្នុងការប្រកួតមិត្តភាពមុនបើករដូវកាលកាលពីម្សិលមិញនេះ ខ្សែបម្រើសញ្ជាតិព័រទុយហ្គាល់បាននិយាយថា គាត់រំពឹងថានេះជាការចាប់ផ្ដើមដ៏ល្អ សម្រាប់ជោគជ័យនារដូវកាលថ្មីដែលនឹងចាប់ផ្ដើមឡើងឆាប់ៗខាងមុខ។
ខ្សែបម្រើ Bruno Fernandes គឺជាម្ចាស់គ្រាប់បាល់បើកឆាកសម្រាប់ការនាំមុខ Arsenal 1-0 នៅនាទីទី 30 មុនពេលដែល Jadon Sancho បានស៊ុតបញ្ចូលទីថែមមួយគ្រាប់ទៀតនៅនាទីទី 37។ ថ្វីត្បិតតែវាជាការប្រកួតមិត្តភាពមិនផ្លូវការណ៍ក៏ដោយ ទម្រង់លេងរបស់បិសាចក្រហមពិតជាគួរឲ្យចាប់អារម្មណ៍ខ្លាំង និងត្រូវបានគេគិតថា អាចប្រជែងពានធំៗបាននារដូវកាលថ្មីនេះ។
ដោយឡែកនៅក្រោយចប់ការប្រកួត Bruno Fernandes ត្រូវបានគេសួរអំពីការសម្រេចចិត្តរបស់លោក Erik ten Hag អំពីការតែងតាំងគាត់ជាកាពីតែនក្រុមថ្មី។ ពេលនោះគាត់បានលើកឡើងថា៖ “គ្រូបង្វឹកបានជ្រើសរើសខ្ញុំដោយសារតែអ្វីដែលខ្ញុំបានបង្ហាញកាលពីរដូវកាលមុន និងរបៀបដែលខ្ញុំធ្វើការជាមួយគាត់។ គាត់ចូលចិត្តរបៀបដែលខ្ញុំធ្វើការ វិន័យរបស់ខ្ញុំ អ្វីគ្រប់យ៉ាងដែលខ្ញុំបង្ហាញ ចំណង់ចំណូលចិត្តរបស់ខ្ញុំ… នេះមូលហេតុដែលខ្ញុំមើលឃើញ មិនមានអ្វីខុសពីនេះឡើយ”។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ1 day ago
Mario Balotelli អះអាងថា កីឡាកររូបនេះមានបច្ចេកទេសញាក់បាល់ល្អជាង Neymar
-
បាល់ទាត់អន្តរជាតិ11 hours ago
អស់ល្អនឹងគ្នាបាត់! Boateng ថា គាត់និយាយកុហកដែលថា Messi ជាកីឡាករល្អបំផុត ព្រោះគ្រាន់តែចង់លេងនៅ Barcelona
-
បាល់ទាត់អន្តរជាតិ23 hours ago
Xavi ប្រាប់ឈ្មោះខ្សែប្រយុទ្ធ 3 រូប ដែលគាត់ពិបាកទប់ទល់បំផុត ក្នុងនាមជាគ្រូបង្វឹកម្នាក់របស់ Barcelona