បាល់ទាត់អន្តរជាតិ
Chelsea ដាក់សំណើរ 45 លានអឺរ៉ូ ដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធរបស់ក្លឹប Crystal Palace

នៅមុនរដូវកាលថ្មីដែលនឹងចាប់ផ្ដើមឡើងនាពេលឆាប់ៗខាងមុខនេះ ក្លឹបតោខៀវ Chelsea ត្រូវបានគេរាយការណ៍ថា នៅតែព្យាយាមស្វែងរកកីឡាករចំណូលថ្មីបន្ថែមទៀត ហើយពួកគេកំពុងចាប់អារម្មណ៍ក្នុងការទិញយកខ្សែប្រយុទ្ធស្លាបដ៏មានទេពកោសល្យ Michael Olise របស់ក្លឹប Crystal Palace។
យោងតាមអ្នកកាសែតលោក Fabrice Hawkins បានឲ្យដឹងថា ក្លឹបតោខៀវបានដាក់សំណើរខ្ទង់ 45 លានអឺរ៉ូ ដើម្បីចុះហត្ថលេខាលើកីឡាករសញ្ជាតិបារាំងវ័យ 21 ឆ្នាំ Michael Olise។ ចាប់តាំងពីចូលរួមជាមួយ Crystal Palace នៅក្នុងឆ្នាំ 2021 ខ្សែប្រយុទ្ធរូបនេះ បានវិវត្តន៍នូវទម្រង់លេងដ៏ល្អយ៉ាងឆាប់រហ័ស និងក្លាយជាកីឡាករវ័យក្មេងដែលមានទេពកោសល្យមួយរូបនៃក្របខណ្ឌ Premier League។
Michael Olise បានបង្ហាញខ្លួនសរុប 71 ប្រកួត សម្រាប់ក្លឹប Crystal Palace ដោយស៊ុតបញ្ចូលទីបាន 6 គ្រាប់ និង 19 Assists។ ទោះជាយ៉ាងណាក៏ដោយ កិច្ចព្រមព្រៀងរវាង Chelsea និង Crystal Palace អំពីការទិញលក់កីឡាករឆ្នើមរូបនេះកំពុងតែបន្ត។ Crystal Palace នៅមិនទាន់សម្រេចចិត្តលក់ Michael Olise នៅឡើយទេ ដោយពួកគេជឿថា គេនឹងអាចក្លាយជាទ្រព្យសម្បត្តិដ៏មានតម្លៃលើសពីនេះទៀតនៅពេលអនាគត ខណៈដែលតោខៀវ Chelsea នៅតែព្យាយាមបញ្ចុះបញ្ចូលឲ្យពួកគេយល់ព្រមឲ្យ Michael Olise ផ្ទេរមក Stamford Bridge។
ប្រភព: Sportskeeda
-
បាល់ទាត់អន្តរជាតិ2 days ago
Aguero ប្រាប់ឈ្មោះគ្រូបង្វឹករូបនេះ ដែលខ្លួនចង់ឲ្យមកដឹកនាំក្រុមជម្រើសជាតិអាហ្សង់ទីន
-
បាល់ទាត់អន្តរជាតិ2 days ago
អតីតកីឡាករមួយរូបរបស់ Man United ថា ខ្លួនពិតជាមិនយល់ឡើយ ហេតុអ្វីក្លឹបនាំយក Onana មកជំនួសអ្នកចាំទីដែលឈ្នះស្រោមដៃមាសកាលពីរដូវកាលមុន
-
បាល់ទាត់អន្តរជាតិ4 hours ago
Joao Cancelo ស៊ុតមួយគ្រាប់ចុងម៉ោង ជួយ Barcelona ឲ្យឈ្នះ Celta Vigo 3-2 (មានវីដេអូ)