Connect with us

បាល់ទាត់អន្តរជាតិ

ក្លឹប​មក​ពី​អារ៉ាប៊ីសាអូឌីត ត្រៀម​ដាក់​សំណើរ 100 លានអឺរ៉ូ ដើម្បី​ទិញ​យក Bruno Fernandes

Published

on

ក្លឹប​មក​ពី​ប្រទេស​អារ៉ាប៊ីសាអូឌីត​ត្រូវ​បាន​គេ​រាយ​ការណ៍​ថា បាន​ត្រៀម​ចំណាយ​ប្រាក់​ចំនួន 100 លានអឺរ៉ូ (87.3 លានផោន) ដើម្បី​ចុះហត្ថលេខា​លើ​ខ្សែបម្រើ Bruno Fernandes របស់​ក្លឹប​បិសាចក្រហម Manchester United។

យ៉ាង​ណា​មិញ ចាប់​តាំង​ពី​បាន​មក​ដល់ Old Trafford ក្នុង​ខែមករា​ឆ្នាំ 2020 មក Fernandes បាន​ក្លាយ​ជា​កីឡាករដ៏​សំខាន់ និង​លេច​ធ្លោរ​បំផុត​របស់​បិសាចក្រហម ហើយ​ក៏​បាន​ទទួល​ការងារ​ជា​កាពីតែន​ក្រុម​ថ្មី​ផង​ដែរ។

កីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់​រូប​នេះ បាន​ចូលរួម​ចំណែក​ស៊ុត​បញ្ចូលទី​សរុប​បាន 68 គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​របស់​ខ្លួន​បាន 57 ដង ពី​ការ​បង្ហាញ​ខ្លួន 201 ប្រកួត​របស់​គាត់។ ក្នុង​អំឡុង​ពេល​ស្នាក់​នៅ​ប៉ុន្មាន​រដូវកាល​មកនេះ Bruno Fernandes បាន​ឈ្នះ​ពានរង្វាន់ EFL Cup ជា​មួយ​ក្លឹប​ទៀត​ផង។

Fernandes ត្រូវ​បាន​ចង​ភ្ជាប់​ជាមួយ Manchester United ក្នុង​រយៈពេលវែង ដោយ​មាន​កុងត្រា​រហូត​ដល់​ឆ្នាំ 2026។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ យោង​ទៅ​តាម​របាយការណ៍​ពី Fichajes បាន​ឲ្យ​ដឹង​ថា ក្លឹប​បិសាចក្រហម អាច​នឹង​ពិចារណា​លើ​សំណើរ​នៃ​ការ​ចង់​បាន​ខ្សែបម្រើ​របស់​ខ្លួន​រូប​នេះ នៅ​ក្នុង​ខែមករា​ខាង​មុខ រឺ​រដូវក្តៅ​ឆ្នាំ​ក្រោយ។ គេ​បាន​ដឹង​ថា ក្លឹប​មក​ពី Saudi Pro League ដូច​ជា Al-Hilal, Al-Nassr, Al-Ittihad និង Al-Ahli សុទ្ធតែ​កំពុង​តម្រង់​ជួរ​គ្នា​ដើម្បី​ត្រៀម​ដាក់​សំណើរ​ទិញ​យក Bruno Fernandes។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២