Connect with us

បាល់ទាត់អន្តរជាតិ

Liverpool ហក់​ទៅ​ឈរ​នៅ​កំពូល​តារាង Premier League ក្រោយ​យក​ឈ្នះ Crystal Palace

Published

on

ក្លឹប​ហង្សក្រហម Liverpool បាន​ឡើង​មក​ឈរ​នៅ​លើ​កំពូល​តារាង​នៃ​ក្របខ័ណ្ឌ Premier League បន្ទាប់​ពី​ទទួល​បាន​ជ័យ​ជម្នះ 2-1 ទៅ​លើ Crystal Palace កាល​ពី​រំលង​អាធ្រាត​យប់​មិញ​នេះ។ Liverpool បាន​លេង​តទល់​នឹង Crystal Palace ដែល​មាន​គ្នា​ត្រឹមតែ 10 នាក់​ប៉ុណ្ណោះ បន្ទាប់​ពី Jordan Ayew បាន​ទទួល​កាត​ក្រហម​នៅ​នាទីទី 75។

មួយ​នាទី​បន្ទាប់​ពី Jordan Ayew រង​ការ​ពិន័យ​កាត​ក្រហម Liverpool មាន​ឱកាស​ស៊ុត 1 គ្រាប់​តាម​ស្មើដែល​ជា​គ្រាប់​បាល់​របស់ Mohamed Salah ហើយ​​គ្រាប់​បាល់​នេះ​ដែរ គឺ​ជា​គ្រាប់​​ទី 200 របស់​កីឡាករ​សញ្ជាតិ​អេហ្ស៊ីប​រូប​នេះ​ជាមួយ Liverpool។ អ្វី​ដែល​កាន់​តែ​ពិសេស​ទៀត​នោះ ពន្លឺ​នៃ​ការ​ទទួល​បាន​ជ័យ​ជំនះ​ក៏​បាន​លេច​ឡើង​ដោយ​ស្ទើរតែ​ដល់​ម៉ោង​បញ្ចប់​នៃ​ការ​ប្រកួត​ទៅ​ហើយ Harvey Elliott បានស៊ុត​ថែម​មួយ​គ្រាប់​ទៀត​ដ៏​ល្អ​នៅ​នាទីទី 90+1។

ក្រោយ​ទទួល​បាន​ជ័យជម្នះ ពេល​នេះ​ក្រុម​របស់​លោក Jurgen Klopp បាន​ឡើង​ទៅ​ឈរ​នៅ​កំពូល​តារាង​ពី​លើ Arsenal ដែល​ជា​ក្រុម​លេខ 2។ ហង្សក្រហម Liverpool មាន 37 ពិន្ទុ ហើយ Arsenal មាន 36 ពិន្ទុ បន្ទាប់​ពី​ពួក​គេ​បាន​ចាញ់ Aston Villa ដែល​ជា​ក្រុម​កំពុង​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ 3 កាល​ពី​រំលង​អាធ្រាត​យប់​មិញ។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២