Connect with us

បាល់ទាត់អន្តរជាតិ

Jordan Henderson ចាកចេញ​ទៅ​អារ៉ាប៊ីសាអូឌីត ក្រោយ​រួម​រស់​ជាមួយ Liverpool អស់​រយៈ​ពេល 12 ឆ្នាំ

Published

on

កាពីតែន​ក្រុម​របស់​ក្លឹប​ហង្សក្រហម Liverpool គឺ​កីឡាករ Jordan Henderson បាន​ប្រកាស​​ហើយ​ថា គាត់​នឹង​ចាកចេញ​ពី​ក្លឹប​បច្ចុប្បន្ន​របស់​ខ្លួន ដែល​ជា​ទ្រនំ​ខ្លួន​ធ្លាប់​រួម​រស់​ជាមួយ​អស់​រយៈពេល 12 ឆ្នាំ។ ខ្សែ​បម្រើ​សញ្ជាតិ​អង់គ្លេស​រូប​នេះ​បាន​ចូល​រួម​ជា​មួយ​ហង្សក្រហម​ដោយផ្ទេរ​ពី​ក្លឹប Sunderland កាល​ពី​ឆ្នាំ 2011។

យ៉ាង​ណា​មិញ​កីឡាករ​វ័យ 33 ឆ្នាំ Jordan Henderson នឹង​ផ្ទេរ​ទៅ​កាន់​ក្លឹប Al Ettifaq របស់ Saudi Pro League នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ បើ​ទោះ​បី​ជា​ការ​ប្រកាស​ផ្លូវការណ៍​មិន​ទាន់​ត្រូវ​បាន​បញ្ជាក់ក៏​ដោយ។ ការ​ចូល​រួម​ជាមួយ​ក្លឹប​របស់​អារ៉ាប៊ីសាអូឌីត Henderson នឹង​ជួប​ជាមួយ​អតីត​មិត្ត​រួម​ក្រុម​ចាស់ Steven Gerrard ដែល​ជា​គ្រូ​បង្វឹក​ថ្មី​របស់​ក្លឹប Al Ettifaq។

Jordan Henderson ចាកចេញ​ក្នុង​នាម​ជា​កាពីតែន​ក្រុម​ដ៏​ល្អ​របស់​លោក Jurgen Klopp និង​បាន​ឈ្នះពាន​ធំៗ​ជា​ច្រើន ដោយ​មាន​ដូច​ជា Premier League, UEFA Champions League, FIFA Club World Cup, Emirates FA Cup, UEFA Super Cup, Carabao Cup និង FA Community Shield។ល។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២