បាល់ទាត់អន្តរជាតិ
អនុប្រធានក្លឹប Barcelona ថា ពួកគេគ្មានចេតនាក្នុងការចុះហត្ថលេខាលើ Kylian Mbappe នោះទេ

អនុប្រធានរបស់ក្លឹបអ្នកមានបុណ្យ Barcelona លោក Rafa Yuste បាននិយាយថា ក្លឹបយក្សកាតាឡាន់របស់ពួកគេមិនមានចេតនាចុះហត្ថលេខាលើ Kylian Mbappe ពី Paris Saint-Germain នៅរដូវក្តៅនេះឡើយ។ លោកបានបដិសេធរឿងនេះបន្ទាប់ពីមានសេចក្តីរាយការណ៍ជាច្រើនបានអះអាងថា Barcelona ជាក្លឹបស្ថិតក្នុងចំណោមក្លឹបធំៗជាច្រើនដែលកំពុងចង់បាន Mbappe ដែរ។
ខ្សែប្រយុទ្ធសញ្ជាតិបារាំង Kylian Mbappe ត្រូវបានគេរំពឹងថា នឹងចាកចេញពី PSG នៅរដូវក្តៅនេះ បន្ទាប់ពី PSG បានដកឈ្មោះគាត់ចេញពីការធ្វើដំណើរទៅប្រកួតមិត្តភាពមុនបើករដូវកាលរបស់ពួកគេនៅប្រទេសជប៉ុន។ កីឡាករវ័យ 24 ឆ្នាំរូបនេះត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការចាកចេញទៅទឹកដីអេស្ប៉ាញដោយចូលរួមជាមួយក្រុមដែលជាគូប្រជែងរបស់ Barcelona គឺ Real Madrid។
យោងតាម Rafa Yuste បានឲ្យដឹងថា ក្រុមដែលកំពុងដឹកនាំដោយលោក Xavi Hernandez គឺល្អជាងកាលពីរដូវកាលមុន ជាមួយនឹងកីឡាករចំណូលថ្មីបីនាក់បន្ថែមទៀត ដែលក្នុងនោះរួមមានទាំងអតីតប្រធានក្រុមរបស់ក្លឹបមេឃខៀវ Manchester City គឺខ្សែបម្រើ Ilkay Gundogan។ Rafa Yuste បាននិយាយទៀតថា គាត់ពេញចិត្តនឹងអ្វីដែល Barcelona មាននាពេលបច្ចុប្បន្ននេះ។
ប្រភព: Dailypost NG