Connect with us

បាល់ទាត់អន្តរជាតិ

Henderson ត្រៀម​ចាកចេញ​ទៅ​ចូលរួម​ជាមួយ​ក្លឹប AFC Ajax

Published

on

យោងតាម​របាយការណ៍​ច្បាស់ការណ៍​ចុង​ក្រោយ​មួយ​បាន​ឲ្យ​ដឹង​ថា ខ្សែបម្រើ Jordan Henderson របស់​ក្លឹប Al Ettifaq ត្រៀម​នឹង​បញ្ចប់​ការ​ចរចា​ផ្ទេរ ដើម្បី​ចាកចេញ​ពី Saudi Pro League ដើម្បី​ចូលរួម​ជាមួយ​ក្លឹប Ajax ដែល​ស្ថិត​នៅ​លីគ​កំពូល​នៃ​ប្រទេស​ហូឡង់​ហើយ។

យ៉ាង​ណា​មិញ Jordan Henderson គឺ​ជា​អតីត​កីឡាករ​ចាស់​វស្សា​មួយ​រូប​របស់​ក្លឹប​ហង្សក្រហម Liverpool ហើយ​គាត់​បាន​ចំណាយ​ពេល 12 ឆ្នាំ​នៅ Anfield។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ កីឡាករ​វ័យ 33 ឆ្នាំ​រូប​នេះ​បាន​ចាកចេញ​ទៅ​មជ្ឈិម​បូព៌ា កាល​ពី​ថ្ងៃ​ទី 27 ខែ​កក្កដា ឆ្នាំ 2023។

ដោយ​ឡែក ជីវិត​នៅ​ប្រទេស​អារ៉ាប៊ីសាអូឌីត​មិន​មែន​ដូច​អ្វី​ដែល​ជា​ការ​រំពឹង​ទុក​របស់​ខ្សែបម្រើ​រូប​នេះ​ឡើយ ហើយ​គាត់​ត្រូវ​បាន​គេ​ដឹង​ថា ពិត​ជា​ចង់​ចាកចេញ​ពី​ទីនោះ​តាំង​ពី​ប៉ុន្មាន​ខែ​មុន​មក​ម្ល៉េះ។ សម្រាប់​ក្លឹប Al Ettifaq ដំបូង​ឡើយ​ ពួក​គេ​មិន​ចង់​ចែក​ផ្លូវ​ជាមួយ Henderson ដែល​ជា​កីឡាករ​នៅ​មាន​កុងត្រា​រហូត​ដល់​ឆ្នាំ 2026 នោះ​ឡើយ។

ប៉ុន្តែ​យ៉ាង​ណា នៅ​ពេល​នេះ​យោង​ទៅ​តាម​របាយការណ៍​ពី The Athletic បាន​អះអាង​ថា កីឡាករ​សញ្ជាតិ​អង់គ្លេស​រូប​នេះ ជិត​នឹង​ឈាន​ដល់​ការ​ចាកចេញ​ហើយ។ Henderson និង Al Ettifaq បាន​ឈាន​ដល់​កិច្ច​ព្រមព្រៀង​មួយ​ដាច់​ដោយ​ឡែក​រវាង​ភាគី​ទាំង 2 ហើយ​ខ្សែបម្រើ​រូបនេះ​ នឹង​ចូល​រួម​ជាមួយ​ក្លឹប Ajax របស់​ហូឡង់ នា​ពេល​ឆាប់ៗ​ខាង​មុខ។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២