Connect with us

បាល់ទាត់អន្តរជាតិ

Man United បដិសេធ​សំណើរ 20 លានផោន​របស់ West Ham United ដែល​ចង់​បាន Harry Maguire

Published

on

ក្លឹប​បិសាចក្រហម Manchester United ត្រូវ​បាន​គេ​ដឹង​ថា បាន​ច្រាន​ចោល​ការ​ដេញ​ថ្លៃ​ជា​ទឹកប្រាក់​ចំនួន 20 លានផោន ពី​ក្លឹប​ញញួរ​ធំ West Ham United ដែល​ចង់​បាន​ខ្សែការពារ Harry Maguire (នេះ​បើ​យោងតាម​របាយការណ៍​ពី 90min បាន​ចុះ​ផ្សាយ)។

ខ្សែ​ការពារ​សញ្ជាតិ​អង់គ្លេស​រូប​នេះ បានធ្លាក់​ចុះ​នូវ​ទម្រង់​លេង​ជា​ខ្លាំង និង​លែង​ជា​កីឡាករ​សំខាន់​របស់​លោក Erik ten Hag ទៅ​ហើយ ដោយ​ក្នុង​រដូវកាល​មុន 2022/2023 គាត់​បាន​ក្លាយ​ជា​ជម្រើស 11 នាក់​ដំបូង​នៅ​ក្នុង​ការ​ប្រកួត Premier League ត្រឹម​តែ 8 ប្រកួត​ប៉ុណ្ណោះ។ លើស​ពី​នេះ​ទៅ​ទៀត​ថ្មីៗ​នេះ Maguire ត្រូវ​បាន​ដក​ចេញ​ពី​តំណែង​ជា​កាពីតែន​ក្រុម​របស់​ក្លឹប​បិសាចក្រហម​ផង​ដែរ និង​ជំនួស​មក​វិញ​ដោយ Bruno Fernandes។

Harry Maguire ត្រូវ​បាន​គេ​គិត​ថា នឹង​ចាកចេញ​ពី Old Trafford នៅ​រដូវក្ដៅ​នេះ ស្រប​ពេល​ដែល​មាន​ក្លឹប​មួយ​ចំនួន​នៅ​អង់គ្លេស​ចាប់​អារម្មណ៍​ចង់​បាន​គាត់។ មាន់​ខ្នាយមាស Tottenham Hotspur គឺ​ជា​ក្លឹប​មួយ​ស្ថិត​ក្នុង​ចំណោម​ក្លឹប​ដែល​ត្រូវបាន​គេ​ដឹង​ថា ចង់​ចុះ​ហត្ថលេខា​លើ​ខ្សែការពារ Harry Maguire។

ផ្សេង​ពី​នេះ​ដែរ West Ham United ក៏​បាន​លូកដៃ​ចូល​ក្នុង​ទីផ្សារ​នៃ​ការ​ចង់​បាន​ខ្សែការពារ​រូប​នេះ​ដូច​គ្នា ហើយ​នៅ​ក្នុង​ពេល​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ ពួក​គេ​បាន​ដាក់​ការ​ដេញ​ថ្លៃ​ជា​ផ្លូវកាណ៍​ជាមួយ​ទឹកប្រាក់ 20 លានផោន។ គួរ​ឲ្យ​ស្ដាយ សំណើរ​នោះ​ត្រូវ​បាន​បិសាចក្រហម​បដិសេធ​ភ្លាមៗ ហើយប្រហែល​ជា​ពួក​គេ​ត្រូវ​ការ​ទឹកប្រាក់​ច្រើន​ជាង​នេះ។

ប្រភព: Onefootball

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២