Connect with us

បាល់ទាត់អន្តរជាតិ

Lazio ចាប់​អារម្មណ៍​ចង់​ចុះ​ហត្ថលេខា​លើ Fred

Published

on

យោងតាម​របាយការណ៍​ចុង​ក្រោយ​មួយ​បាន​ឲ្យ​ដឹង​ថា ខ្សែបម្រើ Fred របស់​ក្លឹប​បិសាចក្រហម កំពុង​ទទួល​បាន​ចំណាប់​អារម្មណ៍​ពី​ក្លឹប Lazio ដែល​ស្ថិត​នៅ​លីគ​កំពូល​នៃ​ប្រទេស​អ៊ីតាលី។ ទន្ទឹម​នឹង​នេះ Fred ក៏​ត្រូវ​បាន​គេ​គិត​ថា នឹង​ពេញ​ចិត្ត​ជា​មួយ​នឹង​ជម្រើស​នៃ​ការ​ចាកចេញ​ទៅ​លេង​ជាមួយ Lazio ផង​ដែរ។

យ៉ាង​ណា​មិញ Lazio កំពុង​ព្យាយាម​ពង្រឹង​ក្រុម​របស់​ខ្លួន​បន្ថែម​ទៀត ដើម្បី​ត្រៀម​ការ​ប្រកួត​ប្រជែង​នៅ​រដូវកាល​ថ្មី ទាំង​ការ​ប្រកួត​ក្នុង​លីគ និង​នៅ UEFA Champions League។ ដោយ​ឡែក​ក្លឹប​បិសាចក្រហម Manchester United បាន​ដាក់​តម្លៃ​ប្រហែល 20 លានអឺរ៉ូ សម្រាប់​កីឡាករ​សញ្ជាតិ​ប្រេស៊ីល Fred និង​ជា​កីឡាករ​ដែល Lazio ចង់​បាន។

គេ​បាន​ដឹង​ថា កីឡាករ​វ័យ 30 ឆ្នាំ​រូបនេះ​បាន​ទាក់ទង​ជាមួយ​ Lazio រួច​ហើយ និង​កំពុង​ត្រៀម​ខ្លួន​រួច​ជា​ស្រេច ដើម្បី​សាក​ល្បង​បទពិសោធន៍​ថ្មី​នៅ​ក្របខ័ណ្ឌ Serie A ផង​ដែរ។ គួរ​រំលឹក​ផង​ដែរ​ថា Fred បាន​ចូលរួម​ជាមួយ​ក្លឹប​បិសាចក្រហម​កំឡុង​សម័យ​របស់​លោក Jose Mourinho នៅ Old Trafford។ គាត់​បាន​ផ្ទេរ​ពី​ក្លឹប Shakhtar Donetsk ជាមួយ​នឹង​តម្លៃ​ផ្ទេរ 60 លានអឺរ៉ូ។

ប្រភព: Onefootball

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២