Connect with us

បាល់ទាត់អន្តរជាតិ

Liverpool តែងតាំង Van Dijk ជា​កាពីតែន​ក្រុម​ថ្មី​ជំនួស Henderson

Published

on

ក្លឹប​ហង្សក្រហម Liverpool បាន​តែង​តាំង Virgil van Dijk ជា​កាពីតែន​ក្រុម រឺ​ប្រធាន​ក្រុម​ថ្មី​របស់​ក្លឹប ហើយ​ខ្សែការពារ Trent Alexander-Arnold ទទួល​តួនាទី​ជា​អនុប្រធាន​ក្រុម នេះ​បើ​យោងតាម​ការ​ប្រកាស​លើ​ទំព័រ​ផ្លូវការណ៍​របស់​ក្លឹប​នៅ​ថ្ងៃ​ច័ន្ទ​នេះ។

យ៉ាង​ណា​មិញ Van Dijk ដែល​ទទួល​បាន​តួនាទី​ជា​កាពីតែន​ក្រុម​ថ្មី គឺ​បន្ត​​តំណែង​របស់ Jordan Henderson បន្ទាប់​ពី​ខ្សែបម្រើ​សញ្ជាតិ​អង់គ្លេស​រូប​នេះ​បាន​ចាកចេញ​ទៅ​ចូលរួម​ជាមួយ​ក្លឹប Al-Ettifaq នៅ Saudi Pro League កាល​ពី​សប្តាហ៍​មុន។ ទាំង​ចរិត​លក្ខណៈ និង​ការ​សម្ដែង​នៅ​លើ​ទី​លាន​ប្រកួត Virgil van Dijk ត្រូវ​បាន​គេ​ចាត់ទុក​ថា គឺ​ជា​អ្នក​ជំនួស​តំណែង​ដ៏​សាកសម​បំផុត។

ពេល​នេះ Virgil van Dijk មិន​ត្រឹម​តែ​ជា​កាពីតែន​ក្រុម​របស់​ហង្សក្រហម Liverpool ប៉ុណ្ណោះ​ទេ គាត់​ក៏​ជា​កាពីតែន​ក្រុម​នៅ​ក្នុង​ក្រុម​ជម្រើស​ជាតិ​ហូឡង់​របស់​គាត់​ផង​ដែរ។ ខ្សែការពារ​ឆ្នើម​រូប​នេះ បាន​បង្ហាញ​ខ្លួន​សរុប​ចំនួន 222 ប្រកួត​ហើយ​សម្រាប់​ក្លឹប​បច្ចុប្បន្ន​របស់​ខ្លួន គិត​ចាប់​តាំង​ពី​ផ្ទេរ​ពី​ក្លឹប Southampton កាល​ពី​ឆ្នាំ 2018។

ប្រភព: ESPN

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២