បាល់ទាត់អន្តរជាតិ
Kaka ថា កីឡាកររូបនេះ នឹងនាំភាពរីករាយសម្រាប់អ្នកគាំទ្រ Real Madrid

អតីតតារាឆ្នើម និងជាវីរបុរសរបស់ក្លឹប Real Madrid លោក Ricardo Kaka បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹង ចំពោះការចុះហត្ថលេខាលើខ្សែបម្រើ Jude Bellingham នៅរដូវក្ដៅនេះ។ ដោយឡែក Bellingham គឺជាកីឡាករដែល Real Madrid បានចំណាយលុយធំជាងគេនៅឆ្នាំនេះ ជាមួយនឹងទំហំទឹកប្រាក់រហូតដល់ 103 លានអឺរ៉ូ។
Kaka បានបង្ហាញការយល់ឃើញដោយសង្កក់ធ្ងន់ថា កីឡាករសញ្ជាតិអង់គ្លេសរូបនេះ នឹងក្លាយជាចំណែកមួយដ៏សំខាន់សម្រាប់ក្លឹប និងនាំយកភាពរីករាយដល់អ្នកគាំទ្រ Real Madrid។ ទន្ទឹមនឹងនេះដែរ Kaka ជឿជាក់ថា Bellingham នឹងមានអនាគតភ្លឺស្វាងជាមួយ Real Madrid ផងដែរ។
ទាក់ទងនឹង Bellingham អតីតកីឡាករឆ្នើមរូបនេះបាននិយាយតាមរយៈ @MadridXtra ថា៖ “ខ្ញុំគិតថា Bellingham គឺជាកីឡាករវ័យក្មេងដែលមានគុណភាពដ៏អស្ចារ្យ។ ខ្ញុំស្រឡាញ់គាត់។ គាត់ជាកីឡាករជំនាន់ក្រោយ ដែលមានកាយសម្បទារឹងមាំ។… ខ្ញុំគិតថា គាត់គឺជាកីឡាករដែលនឹងនាំមកនូវក្ដីរីករាយជាច្រើនដល់អ្នកគាំទ្រ Real Madrid”។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ2 days ago
Aguero ប្រាប់ឈ្មោះគ្រូបង្វឹករូបនេះ ដែលខ្លួនចង់ឲ្យមកដឹកនាំក្រុមជម្រើសជាតិអាហ្សង់ទីន
-
បាល់ទាត់អន្តរជាតិ2 days ago
អតីតកីឡាករមួយរូបរបស់ Man United ថា ខ្លួនពិតជាមិនយល់ឡើយ ហេតុអ្វីក្លឹបនាំយក Onana មកជំនួសអ្នកចាំទីដែលឈ្នះស្រោមដៃមាសកាលពីរដូវកាលមុន
-
បាល់ទាត់អន្តរជាតិ5 hours ago
Joao Cancelo ស៊ុតមួយគ្រាប់ចុងម៉ោង ជួយ Barcelona ឲ្យឈ្នះ Celta Vigo 3-2 (មានវីដេអូ)