Connect with us

បាល់ទាត់អន្តរជាតិ

Arsenal ដាក់​ដេញ​ថ្លៃ​លើ​អ្នក​ចាំទី David Raya របស់ Brentford

Published

on

ក្លឹប​កាំ​ភ្លើង​ធំ Arsenal ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ដាក់​សំណើរ​ដេញ​ថ្លៃ​ដំបូង​របស់​ពួកគេ​លើ​អ្នក​ចាំទី​របស់​ក្លឹប Brentford គឺ​កីឡាករ David Raya។ កីឡាករ​សញ្ជាតិ​អេស្ប៉ាញ​រូបនេះ​បាន​ស្ថិត​ក្នុង​រ៉ាដា​នៃ​ក្លឹប​កំពូលៗ​ជា​ច្រើន​នៅ​រដូវ​ក្តៅ​នេះ បន្ទាប់​ពី​គាត់​បាន​ក្លាយ​ជា​តួអង្គ​ដ៏​សំខាន់​សម្រាប់ Brentford ឲ្យ​បញ្ចប់​យុទ្ធការ​នៃ​ការ​ប្រកួត Premier League ក្នុង​ឆ្នាំ 2022-2023 ជាមួយ​នឹង​ចំណាត់​ថ្នាក់​លេខ 9។

ដំបូង​ឡើយ​ក្លឹប​បិសាចក្រហម Manchester United និង Tottenham Hotspur ក៏​បាន​ចាប់​អារម្មណ៍​លើ David Raya ដែរ ក្រោយ​មក​ទើប​ពួក​គេ​បាន​បង្វែរ​ការ​ចាប់អារម្មណ៍​របស់​ខ្លួន​ទៅ​លើ Andre Onana និង Guglielmo Vicario វិញ។ ងាក​មក​ក្លឹប​អ៊ីតាលី Inter Milan ដែល​កំពុង​ខ្វះ​អ្នក​ចាំទី​ដៃ​ទី​មួយ​នោះ ត្រូវ​បាន​គេ​ដឹង​ថា ចង់​ចុះ​ហត្ថលេខា​លើ David Raya ដែរ។

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ របាយការណ៍​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​បាន​ផ្សារ​ភ្ជាប់​យ៉ាង​ខ្លាំង​ជាមួយ​នឹង​ក្លឹប​កាំភ្លើងធំ Arsenal ដែល​ពួក​គេ​នឹង​នាំ​យក​អតីត​អ្នក​ចាំទី​របស់​ក្លឹប Blackburn Rovers រូប​នេះ​ទៅ Emirates។ Arsenal បាន​ដាក់​ដេញ​ថ្លៃ​ដំបូង​របស់​ខ្លួន​ជា​ទឹកប្រាក់ 20 លានផោន ហើយ​អាច​កើន​ឡើង​ដល់ 23 លានផោន ខណៈ​ដែល Brentford ធ្លាប់​បាន​បង្ហើប​ថា គេ​ចង់​លក់​អ្នកចាំទី​រូប​នេះ 40 លានផោន។

ប្រភព: Sportsmole

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២